ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយសមាគមធានារ៉ាប់រងនៅកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាចែករំលែកព័ត៌មានអំពីបច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់បន្ថែមទៀតអំពីព័ត៌មានថ្មីៗចុងក្រោយ អំពីការវិវឌ្ឍនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជានាឆ្នាំកន្លងទៅ ដើម្បជាជំនួយស្មារតីដល់ការសសេរអត្ថបទ និងការផ្សព្វផ្សាយអំពីវិស័យធានារ៉ាប់រង់ទៅកាន់សាធារណជនប្រកបដោយប្រសិទ្ធភាព និងភាពត្រឹមត្រូវ។

វេទិកានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មានចំនួន ៧០នាក់ មកពីស្ថាប័នផ្សេងៗគ្នាចំនួន៥៨ស្ថាប័ន នៅសណ្ឋាគារហ្វែរហៀល បាយម៉ាវៀត ភ្នំពេញ៕


