ភ្នំពេញ៖ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅបានចាប់ខ្លួនជនសង្ស័យម្នាក់ពីបទ(គំរាមកំហែងដោយប្រើប្រាស់អាវុធវែងAk47)នៅចំណុចយឿត្រីថ្មីគល់ស្ពានព្រែកព្នៅភូមិផ្សាលិចសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៤ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យ មាន មុខរបរយោធា(កងកិត្តិយសត្រែទ័ព)បច្ចុប្បន្នរស់នៅផ្ទះលេខ68C ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះតែ ប្រុសភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ត្រី។
យោងតាមការស្ដាប់ចម្លើយជនសង្ស័យបានសារភាពថានៅវេលាម៉ោង ៧៖៣២នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាកLUXIS 350ពណ៌សពាក់ស្លាកលេខខេមរៈភូមិន្ទ 02.2.6171ដោយដាក់អាវុធវែងAK47មួយដើមក្នុងរថយន្តពេលមកដល់កន្លែងកើតហេតុបានដកអាវុធវែងAK47ចេញពីក្នុងរថយន្តយកទៅគំរាមជនរងគ្រោះឈ្មោះតែ.ប្រុសនិងអ្នកជិតខាង។ មូលហេតុដោយសារជនរងគ្រោះចោទខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនរងគ្រោះ។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានបើករថយន្តទៅទុកនៅក្នុងអង្គភាពកងកិត្តិយសត្រែទ័ពចំណែកអាវុធវែងAK 47បានយកទៅទុកក្នុងឃ្លាំងវិញ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
អត្ថបទ៖ កុម្ភះ



