សម្ដេចធិបតី៖ សារមន្ទីរព្រះព្រហ្មរតនមុនី ពិន សែម មានទិសដៅពីរគឺរក្សាសម្បត្តិវប្បធម៌ និងទាក់ទាញទេសចរ

2024/07/18 10:02:29 pm        273

ក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃទី១៨ ខែកក្កដានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការកសាងសារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានទិសដៅពីរ គឺរក្សាសម្បត្តិវប្បធម៌ និងទាក់ទាញទេសចរបន្ថែមទៀតសម្រាប់ខេត្តសៀមរាប។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយប្រមានជាង ១ លានដុល្លារ ដោយប្រើប្រាស់រយៈពេល២៤ខែ ហើយក្រោយសាងសង់រួចសារមន្ទីរនេះនឹងទាក់ទាញទេសចរ ក្នុងខេត្តសៀមរាបបន្ថែមទៀត។

សម្ដេចធិបតីលើកឡើងថា សម្បត្តិវប្បធម៌ខ្មែរបានបាត់បង់ដោយសារសង្គ្រាម និងជំនួញវត្ថុបុរាណកាលពីអតីតកាល ប៉ុន្ដែបច្ចុប្បន្នប្រាង្គប្រាសាទខ្មែរលែងខ្ទេចខ្ទាំដោយសារសង្រ្គាមទៀតហើយ ផ្ទុយទៅវិញ គឺមានតែការជួសជុលកែលម្អឡើងវិញ ក្នុងនោះមានការចុះបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីឲ្យបរទេសជួយថែរក្សាការងារសម្បត្តិវប្បធម៌ជាតិខ្មែរផងដែរ។

សម្ដេចធិបតីបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២៤ កម្ពុជាប្រមូលបានវត្ថុបុរាណ និងរូបសំណាក ពីបរទេសចំនួន ១០៩៨ ដុំត្រឡប់មកវិញ។ ដូច្នេះក្នុងឱកាសនេះសម្ដេចធិបតី បានថ្លែងអំណរគុណបណ្ដាប្រទេសនានា ដែលប្រគល់រូបសំណាកមកកម្ពុជាវិញ ដើម្បីផ្គុំចូលកន្លែងដើម។

សូមជម្រាបថា តាមរយៈប្រជាពលរដ្ឋប្រគេន កាលពីពេលកន្លងមក សម្តេចព្រះព្រហ្មរតនមន្នី ពិន សែមបានប្រមូលវត្ថុបុរាណពីគ្រប់ទីកន្លែងដើម្បីថែរក្សាទុក។ បច្ចុប្បន្ន វត្ថុសិល្បៈសរុបប្រមាណ ២៥៧៥ វត្ថុ មានអាយុកាលតាំងពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ ត្រូវបានរក្សាទុកនៅវត្តរាជបូព៌ ខេត្តសៀមរាប។ សម្តេចពិនសែម សព្វហទ័យប្រគល់វត្ថុទាំងនោះជូនទៅក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ ដើម្បីរក្សាទុកជាសម្បត្តិរបស់ជាតិ ដោយព្រះអង្គមានបំណងសុំត្រឹមសាងសាង់សារមន្ទីមួយ នៅក្នុងវត្តរាជបូព៌ ដើម្បីតាំងបង្ហាញ វត្ថុសិល្បៈ ជូនសាធារណៈជនចូលទស្សនា និង ស្វែងយល់។ សម្រាប់គម្រោងសាងសង់សារមន្ទីនេះ គ្រោងចំណាយថវិកា ១,០៣៩,៦៦០,៧៩ ដុល្លាអាមេរិក រយៈពេលសាងសង់ ២៤ ខែ ប្លង់ស្ថាបត្យកម្មរចនាបទខ្មែរ មានទំហំបណ្តោយ ៣៤ម៉ែត្រ ទទឹង ២៦.៦ម៉ែត្រ៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        4
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        8
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm