លីបង់ ព្រមានពីការកើនឡើងភាពតានតឹងជាមួយអ៊ីស្រាអែល ដែលជំរុញឲ្យតំបន់ ធ្លាក់ទៅក្នុងវិបត្តិកាន់តែជ្រៅ

2024/07/18 10:13:06 pm        37

ទីភ្នាក់ងារព័ត៌មានជាតិ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសលីបង់ លោក អាប់ដាឡា ប៊ូ ហាប៊ីប (Abdallah Bou Habib) កាលពីថ្ងៃពុធ បានព្រមានប្រឆាំងនឹង «ចេតនារបស់អ៊ីស្រាអែល» ក្នុងការបង្កើនសង្គ្រាមជាមួយលីបង់ ដោយបន្ថែមថា ការប៉ាន់ស្មានខុសណាមួយ នឹងទាញតំបន់ទាំងមូល ឲ្យធ្លាក់ចូលទៅក្នុងវិបត្តិកាន់តែជ្រៅ។

ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក ប៊ូ ហាប៊ីប បាននិយាយថា ប្រសិនបើសង្រ្គាមកាន់តែធំ កើតឡើង វានឹងធ្វើឲ្យរង្គោះរង្គើមជ្ឈិមបូព៌ាទាំងមូល និងនាំឲ្យមានវិបត្តិផ្លាស់ទីលំនៅថ្មីនៅអឺរ៉ុប មិនត្រឹមតែមកពីប្រទេសលីបង់ និងអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រទេសជិតខាងផងដែរដែលរត់គេចពីមីស៊ីល យានដ្រូន និងយន្តហោះចម្បាំង។

លោក បានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការរំលោភលើទឹកដី សមុទ្រ និងផ្លូវអាកាសលើអធិបតេយ្យភាពរបស់ប្រទេសលីបង់ ដែលបានរំលោភបំពានជាង ៣៥.០០០ លើក ចាប់តាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ននេះ។

លោក ប៊ូ ហាប៊ីប ក៏បានអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារតាមអ៊ីនធឺណិត ដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពនៃបណ្តាញ ឧបករណ៍ កម្មវិធី និងទិន្នន័យអេឡិចត្រូនិករបស់ប្រទេសលីបង់ នៅក្នុងកន្លែងសំខាន់ៗរបស់ប្រទេសនេះ ជាពិសេសព្រលានយន្តហោះបេរូត( Beirut) ដែលគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm