ADB ព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកក្នុងឆ្នាំនេះដល់ ៥%

2024/07/18 10:15:49 pm        284

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​នៅអាស៊ី និង ប៉ាស៊ីហ្វិកក្នុងឆ្នាំនេះដល់ ៥ ភាគរយ ដោយសារការកើនឡើ​ង​នៃ​ការ​នាំចេញ​ក្នុង​តំបន់ ជាមួយនឹងតម្រូវការក្នុងស្រុកដែលធន់ ខណៈ អតិផរណាត្រូវបានព្យាករថា នឹង​ធ្លាក់​ចុះម​កនៅត្រឹម ២,៩ ភាគរយ ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​នៅអាស៊ី និង ប៉ាស៊ីហ្វិកនៅឆ្នាំនេះ ដល់ ៥ ភាគរយ ដែលការព្យាករពីមុនមានត្រឹម ៤,៩ ភាគរយ ដោយសារការកើនឡើងនៃការនាំចេញក្នុង តំបន់ ជាមួយនឹង​តម្រូវ​ការ​ក្នុង​ស្រុក​ដែល​ធន់, ខណៈអតិផរណាត្រូវបានព្យាករថា នឹងធ្លាក់ចុះមកនៅត្រឹម ២,៩ ភាគរយ នៅឆ្នាំនេះ ស្រប​ពេលតម្លៃអាហារពិភពលោក និងផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់មានការថមថយ នេះ​បើ​យោង​តាម​របាយការណ៍ចុង ក្រោយ នៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ដែលចេញ​ផ្សាយ​នៅ​ថ្ងៃ​ម្សិល​មិញ​នេះ​។

ជុំវិញបញ្ហានេះ, លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB លើកឡើងថា ភាគច្រើន​នៃ​ប្រទេស​នៅ​អាស៊ី និងប៉ាស៊ី ហ្វិក កំពុងមើលឃើញកំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាង​កាល​ពី​ឆមាស​ទីពីរ​នៃ​ឆ្នាំមុន​។ មូលដ្ឋានគ្រឹះនៃតំបន់នៅតែរឹងមាំ ប៉ុន្តែអ្នកបង្កើត គោលនយោបាយ​នៅ​តែត្រូ​វយ​ក​ចិត្ត​ទុក​ដាក់ លើហានិភ័យមួយចំនួនអាចប៉ះពាល់ដល់ទស្សនវិស័យនេះរួមមាន៖ ភាពមិនច្បាស់ លាស់​ទាក់ទងនឹងលទ្ធផលបោះឆ្នោតនៅក្នុងប្រទេសសេដ្ឋកិច្ចធំៗ ការសម្រេច​លើ​ចិត្ត​អត្រា​ការ​ប្រាក់ និងភាពតានតឹងភូមិសាស្ត នយោបាយ។ ខណៈពេល​ដែល​អតិផរណា​កំពុង​ថយ​ទៅ​រក​កម្រិត​មុន មានការរាតត្បាតនៅក្នុងតំបន់ទាំងមូល សម្ពាធតម្លៃនៅតែ កើនឡើងនៅក្នុង​ប្រទេស​មួយ​ចំនួន​។ អតិផរណាម្ហូបអាហារនៅតែមានកម្រិតខ្ពស់ នៅអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ដែលមួយផ្នែកដោយសារអាកាសធាតុមិនល្អ និងការរឹតបន្តឹង​ការ​នាំចេញ​អាហារ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន។

ចំណែកសាធារណៈរដ្ឋប្រជាមានិតចិន ដែលជាសេដ្ឋកិច្ចធំបំផុតក្នុងតំបន់ ត្រូវបានរក្សានៅ ៤,៨ ភាគរយ​នៅឆ្នាំនេះ, ខណៈ ទស្សនវិស័យសម្រាប់ប្រទេសឥណ្ឌា ដែលជា​សេដ្ឋកិច្ច​រីក​លូត​លាស់​លឿន​បំផុត​ក្នុងតំបន់ ក៏មិនផ្លាស់ប្ដូរដែរ ក្នុងអត្រា ៧ ភាគរយ សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ នេះដែរ ។ ចំពោះតំបន់អាស៊ីអាគ្នេយ៍វិញ ការព្យាករកំណើនត្រូវបានរក្សានៅកម្រិត ៤,៦ ភាគរយ នៅឆ្នាំនេះ ខណៈមានភាពប្រសើរឡើងយ៉ាងខ្លាំងទាំងតម្រូវការក្នុងស្រុក និងពីខាងក្រៅ។ ទស្សន​វិស័យ​ឆ្នាំ​នេះ​សម្រាប់ Caucasus (តំបន់ព្រំដែនរវាងអឺរ៉ុបប៉ែកអាគ្នេយ៍ និងអាស៊ីខាងលិច) និង​អាស៊ី​កណ្ដាល នឹងកើនឡើងដល់ ៤,៥ ភាគរយ ពីការព្យាករពីមុន ៤,៣ ភាគរយ ដែលជំរុញខ្លះ​ដោយ​កំណើនខ្លាំងជាងការរំពឹងទុកនៅ អាស៊ែបៃហ្សង់ និងសាធារណរដ្ឋកៀហ្ស៊ីស៊ី។

ជុំវិញបញ្ហានេះ, ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាប័ន្ន ភាព​ធន់​ និងនិរន្តរភាព ក្នុង តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុ​ប​បំបាត់​ភាព​ក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារ នេះត្រូវបាន​គ្រប់​គ្រង​ដោយ​សមាជិក​ចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        33
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        133
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm