អូស្ត្រាលី ប្ដេជ្ញាឲ្យរុស្ស៊ីទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី MH17

2024/07/18 10:21:52 pm        33

ប្រទេសអូស្ត្រាលី បានប្តេជ្ញាកាលពីថ្ងៃពុធថា នឹងឲ្យរុស្ស៊ីទទួលខុសត្រូវចំពោះការបាញ់ធ្លាក់យន្តហោះម៉ាឡេស៊ី MH17 កាលពី ១០ ឆ្នាំមុន ដែលបានបណ្តាលឲ្យមនុស្សជិត ៣០០ នាក់ស្លាប់។

នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤ យន្តហោះ Boeing 777 ដែលកំពុងធ្វើដំណើរពីទីក្រុង Amsterdam ទៅកាន់ទីក្រុងគូឡាឡាំពួ (Kuala Lumpur) ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលពីដីទៅលើអាកាស BUK ផលិតដោយប្រទេសរុស្ស៊ី ពីខាងលើភាគខាងកើតអ៊ុយក្រែន។

មនុស្សសរុប ២៩៨នាក់ នៅលើយន្តហោះ បានស្លាប់ ក្នុងនោះមានជនជាតិអូស្ត្រាលី ៣៨នាក់។

រដ្ឋមន្ត្រីការបរទេសលោកស្រី Penny Wong បានប្រាប់សាច់ញាតិ និងឥស្សរជន ដែលបានបាត់បង់ជីវិតនៅឯពិធីរំលឹកវិញ្ញាណក្ខន្ធ នៅសភាក្នុងទីក្រុងកង់បេរ៉ា( Canberra)ថា ប្រទេសអូស្ត្រាលី នឹង «មិនត្រូវបានរារាំងក្នុងការប្តេជ្ញាចិត្តរបស់យើង ក្នុងការឲ្យរុស្ស៊ីទទួលខុសត្រូវទៅលើករណីបាញ់ទម្លាក់យន្តហោះនេះ»។

លោកបានថ្លែងថា៖ «ខ្ញុំសូមប្ដេជ្ញាជាថ្មីនូវការស្វែងរកការពិត យុត្តិធម៌ និងការទទួលខុសត្រូវរួមចំពោះអំពើហិង្សា ដែលបានប្រព្រឹត្ត នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤»។

«យើងមិនដែលភ្លេចទុក្ខសោកដ៏ក្រៀមក្រំនេះឡើយ ប៉ុន្តែពេលវេលា និងសេចក្តីស្រឡាញ់ អាចជួយកាត់បន្ថយទម្ងន់នៃទុក្ខសោកបានខ្លះដែរ»។

ឈ្មោះជនជាតិអូស្ត្រាលី ដែលបានស្លាប់ត្រូវបានអាននៅឯពិធីរំលឹក ខណៈដែលសមាជិកគ្រួសារ បានដាក់ផ្កាពណ៌មាស នៅលើកម្រងផ្កា មនុស្សជាច្រើន បានឈប់សម្រាកមួយភ្លែត ឬជូតទឹកភ្នែក ដោយសារការ នឹកដល់មនុស្សដែលជាទីស្រឡាញ់របស់ពួកគេ។

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm