Fabio Quartararo ឈ្នះ​ការប្រកួត MotoGP នៅ​អង់គ្លេស​ពន្លាត​ការ​នាំមុខ​ជើងឯក​ពិភពលោក​

2021/08/30 08:29:31 pm        94

​ប្រណាំង​ម៉ូតូ៖ កីឡាករ​បារាំង Fabio Quartararo បាន​បន្ត​ការ​ពន្លាត​ពិន្ទុ​នាំមុខ​ក្នុង​តារាង​ជើងឯក​ពិភពលោក MotoGP ឆ្នាំនេះ បន្ទាប់ពី​យកឈ្នះ​ការប្រកួត​នៅ​ទីលាន Silverstone ចក្រភព​អង់គ្លេស​ថ្ងៃអាទិត្យ​ម្សិលមិញ​។

​​កីឡាករ​របស់​ក្រុម Yamaha រូបនេះ​បាន​ប្រជែង​ឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ​ទាំងពីរ Alex Rins ដែល​បាន​លេខ២ និង​លេខ៣ កីឡាករ Aleix Espargaro ដែល​អ្នក​ទាំងបី​ប្រជែង​គ្នា​ខ្លាំង​មុន​មក​ដល់ទី​ព្រ័ត្រ​។​ ​​កីឡាករ​បារាំង Quartararo ចេញដំណើរ​នៅ​លំដាប់​ទី៣ លើ​ទីលាន និង​ឡើងមក​នាំមុខគេ​ភ្លាមៗ​។ ​​នេះ​ជា​ជ័យជំនះ ៥ទីលាន​ហើយ​សំរាប់​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​ក្នុង​រដូវ​កាល​នេះ​ ដែល​ធ្វើ​ឱ្យគេ​ពន្លាត​ពិន្ទុ​នាំមុខក្នុង​តារាង​ជើងឯក​ពិភពលោក​ឡើងដល់ ៤៧ពិន្ទុ​ពីលើ​អ្នក​លេខ២ កីឡាករ​អ៊ីតាលី Francesco Bagnaia របស់​ក្រុម Ducati ស្មើ​ពិន្ទុ​គ្នា​ជាមួយ​អ្នក​លេខ៣ គឺ​កីឡាករ​អេ​ស្ប៉ា​ញ Joan Mir​។​

​​ព្រឹត្តិការណ៍ MotoGP នៅ​ចក្រភព​អង់គ្លេស​ម្សិលមិញ​ បានក្លាយ​ជាការ​ប្រកួត​ដំបូង​ដែល​កីឡាករ​ជាប់​ចំណាត់ថ្នាក់​ពី​លេខ១ ដល់​លេខ៦ ជា​កីឡាករ​ដែល​មកពី​ក្រុម​ប្រណាំង​ផ្សេងគ្នា​ទាំងអស់​ពោលគឺ Quartararo លេខ១ ក្រុម Yamaha, លេខ២ Alex Rins ក្រុម Suzuki, លេខ៣ Aleix Espargaro ក្រុម Asprilia, លេខ៤ Jack Miller ក្រុម Ducati, លេខ៥ Pol Espargaro ក្រុម Honda និង​លេខ៦ Brad Binder របស់​ក្រុម KTM៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm