ឯកឧត្តម អ៊ាង សុផល្លែត៖ ក្រពើភ្នំបានដើរតួយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ហើយការ​រកឃើញ​សំបុកពងកូន បានឆ្លុះបញ្ចាំងឱ្យឃើញថា ឧទ្យានជាតិជួរភ្នំក្រវាញជាទី​ជម្រក​ធម្មជាតិដ៏​មាន​សុវត្ថិភាព

2024/07/18 10:51:03 pm        467

សំបុកក្រពើភ្នំសរុបចំនួន៥ ត្រូវបានរកឃើញ នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួន​សំបុក​ពង​កូន​ច្រើន​បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រពើភ្នំបាន​ដើរតួយ៉ាង​សំខាន់​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ហើយការរកឃើញសំបុកពងកូនចំនួន ៥សំបុក និងញាស់ជោគជ័យបាន ៦០កូន បាន​ឆ្លុះ​បញ្ចាំង​ឲ្យឃើញថា ឧទ្យានជាតិជួរភ្នំក្រវាញ ជាទីជម្រកធម្មជាតិដ៏មានសុវត្ថិភាព និងសមស្រប​សម្រាប់​ប្រភេទ​សត្វដ៏កម្រនេះរស់នៅ។» ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ «នេះជា​មោទកភាព​ណាស់ ដែលប្រទេសកម្ពុជាយើងមានវត្តមានប្រភេទសត្វ ដ៏កម្របំផុតនៅ​លើ​ពិភព​លោក ជាពិសេសនៅឧទ្យានជាតិជួរភ្នំក្រវាញ និងតំបន់ការពារធម្មជាតិមួយចំនួនផ្សេងទៀត។ យើង​នឹង​បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សជីវចម្រុះឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ ជា​សម្បត្តិ​របស់ប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ។»

គួរបញ្ជាក់ផងដែរថា ក្រសួងបរិស្ថាន បានដាក់ចេញ​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន​ដែល​ក្នុង​នោះ​យុទ្ធសាស្ត្រ​ទី២«ភាពបៃតង» មុំទី២ អាទិភាពទី២ បានផ្តោតលើការការពារ និងអភិរក្សជីវចម្រុះ ហើយ​ក្រសួងបរិស្ថានបាននិងកំពុងធ្វើការអភិរក្ស និងស្តារទីជម្រក របស់ក្រពើ​ភ្នំ​ដែល​ជា​ប្រភេទ​ជិត​ផុតពូជបំផុតក្នុងធម្មជាតិ។ កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួង​បរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និង​សហគមន៍មូលដ្ឋាន បានរកឃើញសំបុកក្រពើភ្នំសរុបចំនួន ៥សំបុក នៅឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ ដែលជាចំនួនសំបុកពងកូនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​នេះ​។ សំបុកទាំង៥នោះ មានពងសរុបចំនួន១០៦គ្រាប់ ក្នុងនោះពង​ដែល​មាន​លទ្ធភាព​បង្ក​កំណើត​មាន ចំនួន៦៦គ្រាប់។ សំបុកទាំងនោះ ត្រូវបានយាមការយ៉ាងហ្មត់ចត់ពីមន្ត្រីឧទ្យានុរក្ស និង​សំណាក់សហគមន៍មូលដ្ឋាន។ ជាលទ្ធផល កូនក្រពើភ្នំសរុបចំនួន៦០ក្បាល ត្រូវញាស់ចេញ​ពីសំបុក​ដោយ​ជោគជ័យក្នុង ចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ការរកឃើញនេះបានបង្ហាញថា តំបន់នេះគឺជាជម្រកដ៏សំខាន់សម្រាប់សត្វក្រពើធម្មជាតិ និងបាន​ផ្តល់​ជា​ក្តី​សង្ឃឹមដល់ការកើនឡើងនៃប្រភេទសត្វនេះនៅក្នុង ធម្មជាតិ។

គួរបញ្ជាក់ផងដែរថា សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ ហើយមាន​ចំនួន​ប្រមាណ​ជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាដែល​ត្រូវ​ចាត់​ទុក​ថា​មាន​វត្ត​មាន​សត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង៣០០ក្បាល៕ 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        83
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        77
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm