ប្រធានផ្សារទួលទំពូង និងអាជីវករ នឹងរួមគ្នាធ្វើពិធីអបអរ នៅថ្ងៃបើកការដ្ឋាន​ព្រែកជីកហ្វូណនតេជោ

2024/07/18 10:56:27 pm        919

បណ្តាប្រធានផ្សាររដ្ឋនៅរាជធានីភ្នំពេញ រួមទាំងក្រុមអាជីវករលក់ដូរ បានត្រៀម​ជាស្រេច​សម្រាប់​ទូង​ស្គរ ដើម្បីជាការចូលរួមអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែ​សីហា ឆ្នាំ២០២៤ខាងមុខ នេះ ។

ក្នុងនោះដែរ ផ្សារទួលទំពូងក៏ជាផ្សាររដ្ឋមួយក្នុងចំណោមផ្សារដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ ដែល​បានត្រៀមខ្លួនរួចរាល់ សម្រាប់ថ្ងៃបើកការដ្ឋាន ជាប្រវត្តិសាស្ត្រនេះ ។

លោក ​ចំរើន សុខលីម ប្រធានគណះកម្មការគ្រប់គ្រងផ្សារទួលទំពូង បានប្រាប់ឱ្យដឹងថា ក្នុង​នាមគណៈគ្រប់គ្រងផ្សារ លោកសមាជិកបានត្រៀមលក្ខណះរួចរាល់ ទាំងសម្ភារៈ និង​កម្លាំង​កាយ​ចិត្ត សម្រាប់អបអរថ្ងៃបើការដ្ឋាន ដោយនិងទូងស្គរ ចាក់បាស់បង្កសម្លេងរំពងអើងកង និង​សកម្មភាព​នានាផ្សេងទៀត ដើម្បីញ៉ាងឱ្យថ្ងៃទី៥ សីហា គឺជាថ្ងៃដ៏អស្ចារ្យរបស់ប្រជាជន និងសង្គម​ជាតិ។

លោកបន្ថែមថា ព្រែកជីកដ៏មហាអស្ចារ្យនេះ គឺពុំមែនកើតឡើងដោយចៃដន្យនោះទេ គឺជាកា​រ​គិតគូរ​ប្រកបដោយគតិបញ្ញាញាណដ៏វៀងវៃរបស់របស់សម្តេចតេជោ ហ៊ុនសែន និងសម្តេច​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចទាំង២ប្រមុខដឹកនាំខ្លាំងខ្លា បានបង្កើត​ព្រែក​ជីក​ប្រវត្តិសាស្ត្រ ដែលពុំធ្លាប់មាននោះឡើយនៅកម្ពុជា ។

លោកបន្តថា ព្រែកជីកនេះ ក៏នឹងក្លាជាកេរដំណែលដ៏អស្ចារ្យ បន្សល់ទុកដល់កូនចៅ ឱ្យបាន​ដឹង​យ៉ាង​ច្បាស់​ថា ព្រែកនេះ គឺកើតឡើងក្នុងសម័យតេជោហ៊ុនសែន ដែលជាសម័យកាលដ៏រ៉ុងរឿង និង​មានសុខសន្តិភាពពេញលេញ ។

ទន្ទឹមនឹងថ្ងៃបើកការដ្ឋាន ក៏កាន់តែគៀកចខិតចូលមកដល់ លោកប្រធាន​ផ្សារ​ក៏​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ និងអំពាវនាវ ដល់បណ្តាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ឱ្យចូលរួម​ជាមួយ​សកម្មភាព​អបអរ​ឱ្យ​បានអធិកអាធ័ម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខដែរ ។

ពលរដ្ឋ ជាអាជីករលក់ដូរក្នុងផ្សារទួលទំពូង បានបង្ហាញក្តីរីករាយ និង​ពេញចិត្ត​បំផុត​ចំពោះ​គម្រោង​ព្រែកជីកជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានមួយនេះ ដោយពួកគាត់ទាំង​អស់​គ្នា​បាន​មើល​ឃើញ​ថា នេះគឺជាការគិតគូរដ៏វែងឆ្ងាយរបស់ប្រមុខថ្នាក់ដឹកនាំ នៃកម្ពុជា ដែលកសាង​ឡើង​សម្រាប់​ផ្តល់​ជាប្រយោជន៍ដល់ប្រជាជនក្នុងយុគ្គសម័យបច្ចុប្បន្ន និងបន្តជានិរន្ត​ដល់​កូន​ចៅ​រ៉ាប់​រយ​ជំនាន់​ទៅមុខបន្តទៀតផងដែរ ។

គួរបញ្ចាក់ថា ផ្សាររដ្ឋទាំង២៥ ពិសេសមន្ទីរស្ថាប័ន្ថរដ្ឋ និងឯកជន នៅថ្ងៃទី០៥ សីហា ឆ្នាំ២០២៤ គឺនឹងរួបរួមគ្នាជាស្នូលតែមួយ ក្នុងការរៀបចំកម្មវិធី ដើម្បីជាការអបអរសាទរជាមួយរាជរដ្ឋាភិបាល ក្នុងថ្ងៃបើកការដ្ឋានសាងសង់ជាផ្លូវការណ៍គម្រោងព្រែកជីកហ្វូណនតេជោ ។ ក្នុងនោះដែរ នៅថ្ងៃទី៥ សីហាដដែលនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងរៀប​ចំ​ព្រឹត្តិការណ៍ដ៏​ធំមួ​យ​នៅ​កោះពេជ្រ គឺការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយ និងការបាញ់​កាំជ្រួច​យ៉ាងគគ្រឹកគគ្រេង ផងដែរ ៕ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm