ក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ រួមគ្មាបង្កើតស្ថានីយបណ្តុះកូនឈើ សម្រាប់ចែក​ជូនប្រជាជនដោយឥតគិតថ្លៃ

2024/07/18 11:23:17 pm        441

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង លោកស្រី Alissa Chaker តំណាង UNDP បានចុះកិច្ច​ព្រម​ព្រៀង​លើ​ការ​ចាប់ផ្តើម​អនុវត្ត គម្រោង« ពង្រឹងយុទ្ធសាស្ត្របៃតង តាមរយៈស្ថានីយ៍ណ្ដុះកូនឈើថ្នាក់​តំបន់នៅ​កម្ពុជា» ដោយផ្តោតលើការកសាងផែនការមេ សម្រាប់សាងសង់ស្ថានីយ​បណ្តុះកូន​ឈើ​ចំនួន​៥ តំបន់ ដែលមានលក្ខណៈ បន្ស៊ាំ ទៅនឹងការប្រែប្រួលអាកាសធាតុ នវានុវត្ត និង​ទំនើបកម្ម​នៅ​ខេត្ត​កោះកុង កំពង់ស្ពឺ សៀមរាប ត្បូងឃ្មុំ និង មណ្ឌលគិរី ដោយចាប់ផ្តើមអនុវត្តសាងសង់​ស្ថានីយ​ចំនួន​១កន្លែងក្នុងក្របខ័ណ្ឌគម្រោងនេះ។

លោកស្រី Alissa បានបញ្ជាក់ថាក្នុងនាម UNDP គឺសាទរចំពោះយុទ្ធនាការកាត់បន្ថយប្លាស្ទិក និង ការដាំឈើ ១លានដើម របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលគម្រោង​នេះ​នឹង​រួម​ចំណែក​ដ៏​ធំក្នុងការបង្កើននូវគម្របព្រៃឈើឱ្យបាន៦០% និងសម្រេចការអភិវឌ្ឍ​ប្រកប​ដោយ​អព្យាក្រឹត្យ​កាបូន នៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កម្មអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ដៃគូអភិវឌ្ឍន៍ និង​គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រ លើ ព្រឹត្តិការណ៍ «ពន្លកបៃតង» ដែល​រាជរដ្ឋាភិបាលនិងក្រសួង បរិស្ថាន បាននិងកំពុងតែប្រឹងប្រែងសម្រេចឱ្យបាននូវឆន្ទៈ នយោបាយ របស់ កម្ពុជានិង ការបង្កើតស្ថាន័យបណ្តុះកូនឈើ ការដាំកូនឈើ និងស្តារ​ព្រៃឈើ​ឡើង​វិញ ដែលនេះគឺជាយុទ្ធសាស្រ្តមួយដ៏សំខាន់ សម្រាប់ធានាដល់ការការពារជីវៈចម្រុះការថែ​រ​ក្សាសេវាកម្ម ប្រព័ន្ធអេកូឡូស៊ី និងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក៏ដូ​ចជាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា សហគមន៍មូលដ្ឋានដែលរស់នៅ​ក្នុងនិង​ក្បែរ​តំប​ន់​ការពារ​ធម្មជាតិ តាមរយៈការលក់ឥណទានកាបូនពីការថែរក្សាការពារព្រៃឈើ និងសកម្មភាព អភិវឌ្ឍន៍ប្រកបដោយចីរភាព៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm