កម្លាំងជំនាញស៊ីម៉ាក់នឹងទៅបំពេញការហ្វឹកហ្វឺនជាក់ស្តែងនៅប្រទេសកូឡំប៊ីនាខែសីហាខាងមុខ ខណះបច្ចុប្បន្ននាយទាហានកូឡំប៊ី9រូបបានកំពុងសិក្សាជំនាញបោសសំអាតមីននៅកម្ពុជា

2024/07/18 11:44:35 pm        66

ភ្នំពេញ ៖ មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងនៅថ្ងៃនេះថា នាយទាហានជំនាញបោសសម្អាតមីនចំនួន ៩ រូប នៃប្រទេសកូឡំប៊ី បានកំពុងទទួលការបណ្តុះបណ្តាលយ៉ាងដិតដល់ពីសំណាក់កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ ក្នុងវគ្គហ្វឹកហ្វឺនបច្ចេកទេសស្តីពីការ ស្រាវជ្រាវទិន្នន័យចម្ការមីន និង បច្ចេកទេសបោសសម្អាតមីនដោយផ្ទាល់នៅកម្ពុជា ។បន្ថែមពីនេះ កម្លាំងជំនាញអង្គភាពស៊ីម៉ាក់នឹងទៅបំពេញការហ្វឹកហ្វឺនជាក់ស្តែងនៅប្រទេសកូឡំប៊ីនាខែសីហាខាងមុខនេះ ផងដែរ ។

មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ២០២៤នេះ គឺចូលដល់សប្តាហ៍ទី២ហើយ ដែលនាយទាហានជំនាញបោសសម្អាតមីនចំនួន ៩ រូបនៃប្រទេសកូឡំប៊ី បានកំពុងទទួលការបណ្តុះ បណ្តាលក្នុងវគ្គហ្វឹកហ្វឺនបច្ចេកទេសស្តីពីការស្រាវជ្រាវទិន្នន័យចម្ការមីន និងបច្ចេកទេសបោសសម្អាតមីនដោយផ្ទាល់នៅកម្ពុជា ។ 

នាយទាហានកូឡំប៊ីទាំង9រូបនេះ ទទួលការបង្វឹកពីគ្រូជំនាញរបស់កម្ពុជា ដោយសិក្សាពីរបៀបរៀបចំផែនការបច្ចេកទេសស្រាវជ្រាវចម្ការមីន ការអនុវត្តនីតិវិធីបោសសម្អាតមីន ជាដើម រាប់ចាប់ពីថ្ងៃទី៩​ ខែកក្កដា​មក រហូតដល់ចុងខែកក្កដា​ ២០២៤ ខាងមុននេះ​ ។ 

ប្រភពខាងលើបានបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះសិក្ខាកាមកូឡំប៊ីទាំងនេះ បានចុះទៅទីវាលដើម្បីស្វែងយល់បន្ថែមពីនៃការស្រាវជ្រាវទិន្នន័យចម្ការមីន និង បច្ចេកទេសបោសសម្អាតមីន (Baseline Survey) តាមរយៈការធ្វើបទបង្ហាញនៅលើផែនទី ដែលមានការចូលរួមពីប្រពលរដ្ឋ ព្រះសង្ឃ និង សិស្សសាលាផងដែរ។

សូមបញ្ជាក់ថា កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ដែលនឹងទៅបំពេញការហ្វឹកហ្វឺនជាក់ស្តែងនៅប្រទេសកូឡំប៊ីបន្តទៀតនៅខែសីហាខាងមុខនេះ គឺក្រោមគម្រោងគាំទ្រពីរដ្ឋាភិបាលជប៉ុនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តតាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិ(JICA) និងអង្គភាពស៊ីម៉ាក់ ៕  អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm