អតីត​កីឡាករ​របស់ Chelsea ទាំងពីរ​សុទ្ធ​តែ​រក​គ្រាប់​បាន​នៅ Serie A

2021/08/30 10:08:02 pm        219

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អង់គ្លេស Tammy Abraham រកបាន​គ្រាប់​ដំបូង​នៅ​ក្របខណ្ឌ​អ៊ីតាលី Serie A តាំងពី​ផ្ទេរ​ពី Chelsea ខណៈ AS Roma យកឈ្នះ​នៅ​ទឹកដី Salernitana ៤-០​។ ​គ្រាប់​បាល់​បញ្ចូល​ទី​របស់​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​ត្រូវ​រង់ចាំ​ដល់​នាទី​ទី៦៩ ក្នុងការ​ប្រកួត​ដែលជា​គ្រាប់​នាំមុខ ៣-០ របស់ Roma បន្ទាប់ពី Lorenzo Pellegrini និង Jordan Veretout រកបាន​ម្នាក់​មួយគ្រា​ប់​។

​ក្រោយមក Pellegrini ដដែល​ក៏​រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​ និង​គ្រាប់​ចុងក្រោយ​ឱ្យ Roma យកឈ្នះ​នៅ​ទឹកដី Salernitana ៤-០​។ ​សប្តាហ៍​មុន Tammy Abraham ក៏បាន​បង្ហាញខ្លួន​ផងដែរ​ពេល Roma យកឈ្នះ Fiorentina ២-១ ដែល​ពីរ​គ្រាប់​នោះគេ​គឺជា​អ្នក​បញ្ជូន​ទាំងពីរ​។ នេះ​ជា​ជ័យជំនះ​ពីរ​ប្រកួត​ជាប់​គ្នា​ផងដែរ​សំរាប់​រដូវ​កាល​ថ្មី​នេះ​របស់ Roma ដែល​ស្ថិតក្រោម​ការដឹក​នាំ​រប​ស់លោក Jose Mourinho​។

​​ចំណែក AC Milan យប់មិញ​ក៏​រកបាន​បី​ពិន្ទុ​ដែរ​ដោយ​បំបាក់ Cagliari ៤-១ ដោយ​ក្នុងនោះ​អតីត​ខ្សែប្រយុទ្ធ Chelsea មួយរូប​ទៀត Olivier Giroud រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​។ ​Sandro Tonali និង Rafael Leao រកបាន​ម្នាក់​មួយគ្រា​ប់​មុនពេល​ដែល Olivier Giroud រកបាន​ពីរ​គ្រាប់​នៅ​នាទី​ទី២៤ និងនាទី​ទី៤៣ ដោយ​បាល់ ១១ម៉ែត្រ​។ ​AC Milan ក៏​ឈ្នះ​ពីរ​ប្រកួត​ជាប់​គ្នា​ដែរ​រដូវ​កាល​ថ្មី​នេះ​មាន ៦ពិន្ទុ​ពេញ​ដូចគ្នា​នឹង Inter Milan, Lazio និង Napoli លើកលែងតែ Juventus ដែល​មិន​ស្គាល់​ឈ្នះ​នៅឡើយ​ក្រោយ​ស្មើ​ប្រកួត​ដំបូង និង​ចាញ់ Empoli ក្នុង​ដី​ខ្លួនឯង ១-០ កាលពី​ថ្ងៃ​សៅរ៍​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        140
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        151
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm