[UPDATE] មនុស្ស១៩នាក់ទៀតស្លាប់ក្នុងការប៉ះទង្គិចគ្នានៅបង់ក្លាដែស ខណៈក្រុមបាតុករព្យាយាមបិទប្រទេសទាំងស្រុង

2024/07/19 03:08:54 pm        245

កងកម្លាំងនគរបាល និងក្រុមអ្នកគាំទ្ររដ្ឋាភិបាល បានប៉ះទង្គិចគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះជាមួយក្រុមសកម្មជននិស្សិត ដែលកំពុងព្យាយាមបិទការដឹកជញ្ជូននៅទូទាំងប្រទេសបង់ក្លាដែស ជាផ្នែកមួយនៃការតវ៉ាអស់រយៈពេលជាច្រើនថ្ងៃ ជុំវិញការបែងចែកការងាររបស់រដ្ឋាភិបាល ហើយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាមនុស្ស ១៩ នាក់ទៀតបានស្លាប់នៅក្នុងអំពើហិង្សានេះ។

ការស្លាប់ និងរបួសថ្មីកាលពីថ្ងៃព្រហស្បតិ៍ នាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៥ នាក់ចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះមក នៅពេលអំពើហិង្សាបានផ្ទុះឡើងនៅសាកលវិទ្យាល័យ ដាកា (Dhaka) ដ៏ល្បីល្បាញក្នុងរដ្ឋធានីនេះ។ ការប្រើអំពើហិង្សាលើក្រុមបាតុករជានិស្សិត ដែលប្រឆាំងក្រុមគាំទ្ររដ្ឋាភិបាល និងនគរបាល បានរាលដាលដល់ទីក្រុងផ្សេងៗទៀតឆាប់ៗនេះ។ មនុស្ស៦នាក់ត្រូវបានរាយការណ៍ថាបានស្លាប់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ហើយមនុស្សរាប់រយនាក់ទៀតបានរងរបួស។    

នគរបាល បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ ក្នុងប្រទេសបង់ក្លាដែស ខណៈក្រុមអាជ្ញាធរបានផ្ដាច់សេវាអ៊ីនធឺណិតតាមទូរសព្ទមួយចំនួន។

ក្រុមអាជ្ញាធរពុំបានបញ្ជាក់ពីតួលេខអ្នកស្លាប់ភ្លាមៗនោះទេ។ គណបក្សរបស់លោកស្រីនាយករដ្ឋមន្ត្រីហាស៊ីណា ( Hasina) បានចោទគណបក្សប្រឆាំងថា បានផុតបញ្ឆេះឲ្យផ្ទុះអំពើហិង្សានេះ។ 

ក្រុមអ្នកតវ៉ាកំពុងទាមទារឱ្យបញ្ចប់ប្រព័ន្ធកូតាដែលបម្រុងទុកការងាររដ្ឋាភិបាលរហូតដល់ ៣០% សម្រាប់សាច់ញាតិរបស់អតីតយុទ្ធជនដែលបានប្រយុទ្ធក្នុងសង្គ្រាមទាមទារឯករាជ្យរបស់ប្រទេសបង់ក្លាដែសក្នុងឆ្នាំ ១៩៧១។

ពួកគេអះអាងថា ប្រព័ន្ធនេះ គឺជាការរើសអើង និងផ្តល់ផលប្រយោជន៍ដល់ក្រុមអ្នកគាំទ្រនាយករដ្ឋមន្ត្រី សេក ហាស៊ីណា (Sheikh Hasina) ដែលគណបក្ស សម្ព័ន្ធអាវ៉ាមី (Awami League) ដឹកនាំដោយចលនាឯករាជ្យ ហើយក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ចង់ឲ្យបោះបង់ចោលប្រព័ន្ធដែលផ្អែកលើគុណសម្បត្តិកាលពីអតីតកាល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        59
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        88
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm