លោក សួន សេរីរដ្ឋា៖ ភាពស្អិតរមួតរវាងកម្ពុជា និងចិនបានធ្វើឲ្យប្រទេសមួយ​ចំនួនមាន​ការច្រណែន

2024/07/19 04:21:37 pm        430

លោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា បានលើកឡើងថា ភាពស្អិតរមួតរបស់កម្ពុជា និង​ចិន នាពេលបច្ចុប្បន្ននេះបានកើតឡើងស្ទើតែហួសកម្រិតទំនាក់ទំនងការទួតទៅទៀត ហើយ​ការ​ស្និទ្ធស្នាលនេះ បានធ្វើឲុ្យប្រទេសខ្លះមានភាពច្រណែន រហូតដល់បង្កើតរឿង និងលាបពណ៌​ផ្សេងៗ​ដល់កម្ពុជាជាដើមផងដែរ។

ក្នុងកិច្ចសម្ភាសន៍តុមូលជាមួយទូរទស្សន៍BTV ប្រធានវេទិកាសន្តិភាពកម្ពុជារូបនេះ បាននិយាយ ថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងភាគីចិនគឺបានចាប់ផ្តើមតាំងពីយូរលង់ណាស់មកហើយ ពោល​គឺ​ចាប់តាំងពីសម័យអតីតព្រះករុណា ព្រះមហាវីរៈក្សត្រ ព្រះនរោត្តម សីហនុ ព្រះបរមរតន​កោដ្ឋ​មក​ម្លេះ ដោយទំនាក់ទំនងនេះបានរីកចម្រើនរហូតដល់យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ បាន​កសាង​​នូវ​មិត្តភាពដ៏ល្អ ដោយចាត់ទុកថា វាជាស្ពាន ជាផ្លូវ និងជាខ្សែរក្រវ៉ាត់មួយដ៏រឹមមាំ រវាង​រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ (កម្ពុជា-ចិន)។

ទំនាក់ទំនងរវាងកម្ពុជា និងចិនអស់រយៈពេល៦៦ ឆ្នាំមកហើយ ហើយសម្រាប់ឆ្នាំ២០២៤នេះរដ្ឋា ភិបាលនៃប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរនេះ លោក សួន សេរីរដ្ឋា បានលើកឡើងថា ចិនបានធ្វើអ្វីទៅតាមការសន្យារបស់ខ្លួនជាមួយកម្ពុជា ដោយ​ចិនបានទម្លាក់ក្រុមអ្នកវិនិយោគិនរបស់ខ្លួន ឲ្យមកធ្វើការសិក្សា​អំពី​សក្តានុពល​នៅ​កម្ពុជា​ដើម្បី​ដា​ក់ទុនវិនិយោគ ជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ និងបន្ទាប់​មក​ចិន​បាន​ផ្តល់​ជា​ជំនួយ​ជា​ច្រើន​សម្រាប់ការកសាងនូវហេដ្ឋា រចនាសម្ព័ន្ធដល់កម្ពុជា និងពេលចុងក្រោយ​នេះ​ចិន​បាន​បើក​ចំហរ​នូវ​ទីផ្សាសម្រាប់ទិញនូវផលិតផល កសិកម្មរបស់កម្ពុជា ជាច្រើនផងដែរ​សម្រាប់​លក់​នៅ​ប្រទេស​ចិន​នោះ។

ជាមួយគ្នានោះដែរ លោក សួន សេរីរដ្ឋា ក៏បានលើកឡើងផងដែរថា ខណៈចិនគេជួយ និងឆ្លៀត ឱកាស​មកដាក់ទុនវិនិយោគ និងទេសចរណនៅកម្ពុជាហើយនោះ កម្ពុជាគប្បីត្រូវជួយគេវិញ ដោយ​ក្នុងនោះត្រូវមានសុច្ចរិតភាព និងគុណធម៌ចំពោះអ្នកវិនិយោគ និងអ្នកទេសចរណ៍​ទាំង​នោះ​ផង​ដែរ ខណៈគេ មកស្រុកយើងហើយគប្បីធ្វើការគោរព និងផ្តល់ភាពស្មោះត្រង់ដល់គេ កុំគិតតម្លៃជើងសារ(ពុករលួយ) ដែលធ្វើឲ្យពួកគេមានការថ្នាំងថ្នាក់ចំពោះការមកកម្ពុជា ដោយ​សារ​តែការចំណាយខុសខ្ទង់របស់ពួកគេ ហើយបែរធ្វើឲ្យគេ​សម្រេច​ចិត្ត​ទៅ​ប្រទេស​ជិត​ខាង​យើង​វិញដោ​យ​សារតែប្រទេសគេស្អាតស្អំ មិនគិតអំពី សេវានេះសេវានោះជាដើមនោះ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        115
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        226
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm