ជំនន់ទឹកភ្លៀងដំបូងធ្វើឲ្យស្រុក-ក្រុងចំនួន៣ នៅខេត្តកំពង់ធំរងផលប៉ះពាល់

2024/07/19 04:51:34 pm        166

កំពង់ធំ៖ ជំនន់ទឹកភ្លៀងដំបូង ធ្វើឲ្យផ្នែកខ្លះនៃស្រុកចំនួន២ និងក្រុងស្ទឹងសែន រង​ផល​ប៉ះពាល់​ដំណាំ​ស្រូវប្រមាណជាង ៣០០ ហិកតា និងខូចខាតជិត ១០០ហិកតា។

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញចុះ ពិនិត្យ​ស្ថានភាពទឹក និងដំណាំស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ដែល​ទទួល​រង​ការ​ជន់​លិច​ដោយ​ជំនន់ ទឹកភ្លៀងនៅស្រុកកំពង់ស្វាយ។ ក្នុងឱកាសនោះ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និងនេសាទខេត្តកំពង់ធំ ធ្វើរបាយការណ៍ដោយបញ្ជាក់ថា ជំនន់ទំនន់ទឹកភ្លៀង​ដំបូង​នេះ ​បានធ្វើឲ្យរងផល ប៉ះពាល់ដំណាំស្រូវ​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ដង​ស្ទឹងសែន លើស្រុក ក្រុង ចំនួន ៣ គឺស្រុកកំពង់ស្វាយ ចំនួនបីឃុំ គឺឃុំក្តីដូង ឃុំកំពង់គោ និងឃុំ​ព្រៃគុយ, ស្រុកប្រាទសំបូរ ចំនួន១ឃុំ (ឃុំឈូក), និងក្រុងស្ទឹងសែន នៅសង្កាត់ដំរីជាន់ខ្លា និង​សង្កាត់អូរគន្ធរ ដែលរងផលប៉ះពាល់ស្រូវស្រាល (ស្រូវប្រាំង) សរុប ៣៣៦ ហិកតា និងខូចខាត​ប្រមាណ​៨៨ហិកតា ស្មើរ៥៦គ្រួសារ។ ទន្ទឹមនោះក៏នៅមានផ្ទៃដីប្រឈមសរុប៧៨៨ ហិកតា បន្ថែម​ទៀត ដែលអាចនឹងរងផលប៉ះពាល់ ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ខ្លាំង។ លោកបន្ថែមថា ផ្ទៃ​ដីដែលខូចខាតភាគច្រើន ជាដំណាំស្រូវ ជិតប្រមូល។

ក្នុងឱកានោះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជម្រាបជូនប្រជាពលរដ្ឋឱ្យបង្កើន ការ​យក​ចិត្តទុកដាក់លើសុខសុវត្ថិភាពផ្ទាល់ខ្លួន និងណែនាំ​ឱ្យ​អាជ្ញាធរ​បន្ត​តាម​ដាន​ប្រកប​ដោយ​ការ​យក​ចិត្តទុកដាក់ខ្ពស់បំផុត ត្រៀមលក្ខណៈគ្រប់ផ្នែកដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណី​ដែល​គ្រោះ​មហនត្តរាយ ណាមួយកើតឡើងនៅមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនេះ ផ្នែកសុខាភិបាល​ក៏​ត្រូវ​ត្រៀម​ខ្លួន ត្រៀមថ្នាំសង្កូវ ដើម្បីចុះដល់ទីទួលសុវត្ថិភាព ក្នុងរណីដែលមាន​មូលដ្ឋាន​ស្រុក​ណា​មួយ​ជម្លៀស​ប្រជាពលរដ្ឋ និងសត្វពាហនៈ ទៅកាន់ទីទួល។ ចំពោះមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និង​នេសាទ ត្រូវសហការជាមួយអាជ្ញាធរស្រុក ធ្វើការវាយ តម្លៃចំពោះផលប៉ះពាល់ដំណាំស្រូវ និង​ចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលទទួលរងការលិចដំណាំ ស្រូវនៅពេលនេះ ដើម្បីត្រៀម​ផែន​ការ​ជួយ​ដល់​ប្រជាពលរដ្ឋក្នុងការដាំដុះស្តារឡើងវិញ នៅពេលទឹកស្រក៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        2
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        127
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm