គ្រូពេទ្យជួរមុខ បម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទទួលមរណភាពដោយសារកូវីដ១៩

2021/08/31 12:08:22 am        371

ព្រះស៊ីហនុ ៖ គ្រូពេទ្យជួរមុខប្រយុទ្ធកូវីដ១៩ម្នាក់ នៅខេត្តព្រះសីហនុ ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមថែទាំអ្នកជំងឺកូវីដ១៩ បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ នេះបើយោងតាមលិខិតរំលែកទុក្ខ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានផ្ញើចំពោះក្រុមគ្រួសារនៃសព។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងសុខាភិបាលមានក្តីក្តុកក្តួល រន្ធត់ ដោយទទួលដំណឹងថា កញ្ញា អុឹម ស្រីនិ មន្ត្រីសុខាភិបាល បម្រីការងារនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលបានទទួលមរណភាពនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង១០៖០០នាទីយប់ ក្នុងវ័យ២៨ឆ្នា ដោយសារជំងឺកូវីដ១៩។ គួរកត់សំគាល់ថា នេះជាការបាត់បង់នូវបុគ្គលិកសុខាភិបាលមួយរូបដែលបានលះបង់កម្លាំងកាយចិត្ត ចូលរួមចំណែកថែទាំអ្នកជំងឺកូវីដ១៩ ហើយក៏បានធ្លាក់ខ្លួនជាអ្នកជំងឺកូវីដ១៩ រហូតបានទទួលមរណភាពដោយសារតែជំងឺដ៏កាចសាហាវមួយនេះ ។ 

ជុំវិញមរណភាពរបស់គ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩នេះ នៅតាមបណ្តាញសង្គមនានាពិសេសហ្វេសប៊ុក មានពលរដ្ឋជាច្រើនបានចែករំលែកបន្តគ្នានូវរូបថតសខ្មៅនៃអ្នកគ្រូពេទ្យដែលបានបាត់បង់ជីវិត ដោយភ្ជាប់ជាសារខ្លីៗ សំដែងការសោកស្តាយ និង រន្ធត់ពន់ពេក នៅពេលឃើញគ្រូពេទ្យដែលខិតខំលះបង់អស់ពីកម្លាំងកាយចិត្ត បានតស៊ូក្នុងសមរភូមិកូវីដមើលថែអ្នកជំងឺ បែរជាបានឆ្លងជំងឺនេះធ្ងន់ធ្ងររហូតដល់ស្លាប់បាត់បង់ជីវិតបែបនេះ។ ក្នុងនោះសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរតាមទំព័រហ្វេសប៊ុកចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពអ្នកគ្រូពេទ្យ អុឹម ស្រីនិ ដែលបានពលិកម្មដោយសារវីរុសអប្រិយកូវីដ១៩ ,ចំណែកឯគណៈគ្រប់គ្រងអ្នកសំរបសម្រួលផ្លូវរថយន្តសង្គ្រោះបន្ទាន់កម្ពុជា ក៏បានសរសេរសាររំលែកទុកក្រៀមក្រំជាទីបំផុត បង្ហោះតាមផេកហ្វេសប៊ុកដោយចងចាំគំរូវីរភាពរបស់់អ្នកគ្រូពេទ្យក្នុងចិត្តជានិច្ច ដែលបានលះបង់គ្មានគិតការនឿយហត់ក្នុងសមរភូមិកូវីដនេះ។ បន្ថែមលើសពីនេះលោកជំទាវ ពេជ ច័ន្ទមុនី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃនេះ តាមទំព័រហ្វេសប៊ុករបស់លោកជំទាវ ក៏បានបង្ហោះសារសម្តែងនូវការស្តោកស្តាយ ចំពោះដំណឹងមរណភាពនេះ និងបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយការការលះបង់ដើម្បីជាតិគឺនឹងនៅឋិតក្នុងចិត្តនៃពលរដ្ឋកម្ពុជាជានិច្ចផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm