បន្ទាយមានជ័យ ៖ រដ្ឋបាលក្រុងសិរីសោភ័ណ សូមជម្រាបជូនដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋ អាជីវក ដែលលក់ដូរក្នុងផ្សារសិរីសោភ័ណទាំងអស់ឲ្យបានជ្រាបថា ៖ មានជនអាណាមឹកមួយចំនួន បានបំភ្លើសព័ត៌មានមិនពិតថា«មានការរើរុះជួសជុលផ្សារសិរីសោភ័ណ និងជួលតូបក្នុងតម្លៃថ្លៃជាដើម» ដោយមានការចែកចាយសម្លេង តៗគ្នាតាមបណ្ដាញសង្គម ។
ករណីនេះរដ្ឋបាលក្រុងសិរីសោភ័ណកំពុង ឲ្យសមត្ថកិច្ចស្រាវជ្រាងរកម្ចាស់សម្លេង និងអ្នកផ្ដើមគំនិតបំផុសព័ត៌មានមិនពិតនោះ ដើម្បីចាត់ការតាម នីតិវិធីច្បាប់ និងសូមច្រានចោលព័ត៌មាននេះទាំងស្រុង ។
រដ្ឋបាលក្រុងសិរីសោភ័ណសូមអះអាងជូនដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋ អាជីវករ ផងដែរថា ផ្សារសិរីសោភ័ណមិនមានការរើរុះ ឬសាងសង់ថ្មីនោះទេ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន បងប្អូនប្រជាពលរដ្ឋ អាជីវករ មេត្តាជ្រាប ៕អត្ថបទ ៖ សារិទ្ធ

