រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំប្រគំតន្ត្រីអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

2024/07/19 06:34:31 pm        392

នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ រដ្ឋបាលខេត្តកណ្តាលគ្រោងនឹងរៀបចំការប្រគំតន្ត្រីធំ អបអរសាទរការបើកការដ្ឋានផ្លូវការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តកណ្ដាល បានរៀបចំដាក់តាំងបង្ហាញផ្ទាំងប៉ាណូ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ នៅតាមបណ្ដោយផ្លូវសំខាន់ៗមួយចំនួនផងដែរ។

លោក ជៀម ខូយ ប្រធានក្រុមប្រឹក្សាសង្កាត់តាខ្មៅ ថ្លែងប្រាប់ BTV នៅថ្ងៃទី១៩ ខែកក្កដានេះថា មកដល់ពេលនេះ ក្រុមការងារសង្កាត់តាខ្មៅ បានទទួលការណែនាំរួចហើយ ពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាល ឲ្យរៀបចំសម្អាតបរិស្ថាន រៀបចំសណ្តាប់ធ្នាប់ បញ្ចៀស ការលក់ដូរ នៅបរិវេណច្រមុះជ្រូកសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ដើម្បីយកទីតាំងនោះរៀបចំពិធីជួបជុំ និងការប្រគំតន្ត្រីធំមួយ ដើម្បីអបអរសាទរការបើកការដ្ឋានការព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។

លោកបន្តថា នៅក្នុងពិធីប្រគំតន្ត្រីអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នេះនឹងមានមន្ត្រីគ្រប់ជាន់ខ្ពស់ថ្នាក់ និងប្រជាពលរដ្ឋចូលរួមប្រមាណជាង៥០០០នាក់។ លោកបន្ថែមថា ដើម្បីចូលរួមអបអរសាទរថ្ងៃជាប្រវត្តិសាស្ត្រ បើកការដ្ឋានផ្លូវការ​ព្រែកជី​កហ្វូណន​តេជោ​នេះដែរ រដ្ឋបាលសាលាសង្កាត់ ​បានចុះណែនាំពលរដ្ឋតាមខ្នងផ្ទះ តាមផ្សារ សាលារៀន វត្តអារាម ​និងមូលដ្ឋានអាជីវកម្មនានាឱ្យរៀបចំពិធីទូងស្គរ វាយជួង រគាំង ត្រដោក ​និងធុងជាដើម ដើម្បីបន្លឺជាសំឡេងអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅវេលាម៉ោង៩ និង៩នាទីព្រឹកថ្ងៃទី៥ ខែសីហានេះផងដែរ៕អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        49
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        135
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm