នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ច្រកឆ្លងកាត់ទីក្រុង Rafah កាលពីថ្ងៃព្រហស្បតិ៍ ថា វាចាំបាច់ណាស់ដែលកងទ័ពបន្តគ្រប់គ្រងច្រកឆ្លងកាត់ព្រំដែនទីក្រុង Rafah ជាមួយប្រទេសអេហ្ស៊ីប និងច្រករបៀង ហ្វីឡាដែលហ្វីយ៉ា(Philadelphia) ។

ក្នុងដំណើរទស្សនកិច្ចរបស់លោក លោកបានជួបជាមួយមន្ត្រីយោធាជាន់ខ្ពស់ និងបានទៅពិនិត្យមើលទីតាំងសង្កេតការណ៍ដែលមើលឃើញច្រករបៀង Philadelpphi ។
លោក Netanyahu និយាយថា សម្ពាធយោធាលើក្រុមហាម៉ាស ដោយកងកម្លាំងអ៊ីស្រាអែល កំពុងជួយពន្លឿនកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ ។
នៅក្នុងទីក្រុង Rafah អ្នកស្រុកបាននិយាយថា រថក្រោះអ៊ីស្រាអែលបានរុលចូលកាន់តែជ្រៅទៅភាគខាងលិចទីក្រុង ហើយបានចូលកាន់កាប់ទីតាំងនៅលើកំពូលភ្នំនៅទីនោះ។

យោធាអ៊ីស្រាអែល បាននិយាយថា កងកម្លាំងបានកំណត់ទីតាំងផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស ជាច្រើនកន្លែង និងបានសម្លាប់ខ្មាន់កាំភ្លើងជាច្រើននាក់។