រដ្ឋបាលខណ្ឌ៧មករាប្រជុំផ្សព្វផ្សាយពីការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

2024/07/19 07:32:19 pm        408

គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានប្រជុំដាក់ផែនការ ផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទ ស្ដីពី​ព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោ ជាព្រឹត្តិការណ៍ប្រវិត្តសាស្ត្រ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

កិច្ចប្រជុំបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​៧មករា និងមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោក​មេ​បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រីប្រធាន អនុប្រធាន​ការិយាល័យទាំង១១ លោក-លោកស្រីចៅសង្កាត់ទាំង០៨ លោកនាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទាំង​០៨ និងមន្រ្តីពាក់ព័ន្ធ។

នៅក្នុងកិច្ចប្រជុំនេះដែរលោក ថេង សុថុល អភិបាលខណ្ឌ៧មករា មានប្រសាសន៍ថា សូម​មន្ត្រី​នៅ​ទូទាំងខណ្ឌ និងសង្កាត់ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យចូលរួមអបអរសាទរ នៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រការបើកការដ្ឋានព្រែកជីកហ្វូណនតែជោ នឹងរៀបចំការទូងស្គរ និងវិធី​ផ្សេង​ៗ​ទៀតតាមលទ្ធិភាព ដើម្បី ជាការអបអរសាទរជារាជរដ្ឋាភិបា នៅថ្ងៃបើកការដ្ឋាន គម្រោង​ព្រែក​ជីកជាប្រវត្តិសាស្ត្រនេះ ។ រដ្ឋបាលខណ្ឌ ក៏បានបំផុសចលនា ដល់ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទាំង​អស់ ឱ្យចូលរួមវាយប៉ោត និងបង្កសម្លេងឃោនស័ព្ទនានា ដើម្បីជាការចូលរួម​ឱ្យ​បាន​អធិក​អ​ធ័មទាំងអស់គ្នា ។

លោកអភិបាល បានសង្កត់ធ្ងន់ថា គម្រោងព្រែកជីកហ្វូណនតេជោ នេះ គឺជានេះជាស្នាដៃ និង​ជា​កេរ​ដំណែល ដែលប្រមុខថ្នាក់ដឹកនាំរបស់កម្ពុជានាពេលបច្ចុប្បន្ន បានគិតគូរ​ប្រកប​ដោយ​គតិ​បណ្ឌិត ដើម្បីកសាងព្រែកជីកដ៏មហាអស្ចារ្យនេះឡើងមក ។ ព្រែកជីកនេះ គឺបន្សល់ទុក​សម្រាប់​កូន​ចៅ​ក្នុងពេលបច្ចុប្បន្ន និងបន្តទៅកូនចៅនាពេលខាងមុខ រ៉ាប់រយរ៉ាប់ពាន់ជំនាន់។

សូមបញ្ជាក់ផងដែរនៅថ្ងៃទី៥ សីហា ដដែលនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងរៀបចំព្រឹត្ត​ការណ៍​ដ៏​ធំ​មួយនៅកោះពេជ្រ គឺការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយ និង​ការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង ផងដែរ ។ ពលរដ្ឋទូទៅ ក៏អាចអញ្ជើញ​ទៅលេងក​ម្សាន្ត​នៅ​ទីនោះ ដើម្បីជាការអបអរសាទរ ជាមួយក្រុមមន្ត្រីនៅទីនោះផងដែរ ៕ អត្ថបទ៖ កុម្ភះ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm