មនុស្ស៥នាក់ បានស្លាប់ និង១៨នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅទៅលើភូមិចំនួន៣ នៅភាគកណ្តាលនៃតំបន់ព្រំដែន នៅភាគខាងត្បូងប្រទេសលីបង់។

ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា អ្នកស្លាប់និងរបួស បានបណ្តាលមកពីការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែលចំនួន ៥លើក ទៅលើភូមិ Safad, Chaqra និង Majdal Selm ដែលបានបំផ្លាញផ្ទះចំនួន ៧ខ្នង និង ផ្ទះ២៥ខ្នងផ្សេងទៀត រងការខូតខាត។

ពួកគេ បានបន្ថែមថា ក្រុមជាច្រើនមកពីក្រុមការពារជនស៊ីវិល អាជ្ញាធរសុខាភិបាលឥស្លាម និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានប្រញាប់ប្រញាល់ទៅកាន់តំបន់គោលដៅ ដើម្បីដឹកជញ្ជូនសាក សព និងអ្នករបួស ទៅកាន់មន្ទីរពេទ្យក្បែរនោះ នៅភាគខាងត្បូងប្រទេសលីបង់។
ប្រភពសន្តិសុខលីបង់ បានប្រាប់សារព័ត៌មានស៊ីនហួថា មន្ត្រីយោធាហេសបូឡាម្នាក់ឈ្មោះ Habib Maatouq ដែលមកពីទីក្រុង Nabatieh ភាគខាងត្បូង ត្រូវបានសម្លាប់ ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសនោះ។
ទន្ទឹមនឹងនេះដែរ ក្រុមហេសបូឡា បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានបើកការវាយប្រហារតាមអាកាសជាមួយនឹងយានដ្រូនប្រដាប់អាវុធនៅលើមូលដ្ឋាន Filon ដែលជាទីបញ្ជាការរបស់កងពលតូចនៃកងពលធំលេខ២១០ និងឃ្លាំងរបស់ខ្លួន នៅភាគខាងជើងប្រទេសអ៊ីស្រាអែល។