១៩០ក្នុងចំណោម២៦០ក្បាលដី នៅជុំវិញបឹងព្រះពន្លៃ ក្នុងស្រុកតាលោសែនជ័យ គឺប៉ះពាល់ដីចំណីបឹង

2024/07/19 10:36:52 pm        576

ពោធិ៍សាត់៖ ក្បាលដីជុំវិញបឹងព្រះពន្លៃសរុបមានចំនួន២៦០ក្បាលដី (គ្មានទិន្នន័យ៧ក្បាលដី) ស្មើនឹង២១៦គ្រួសារ។ ក្បាលដីដែលមិនប៉ះពាល់ជាមួយការកាត់ចំណីបឹង៥០ម៉ែត្រ ចំនួន៧០ក្បាលដី, ក្បាលដីដែលរងផលប៉ះពាល់ក្រោយកាត់៥០ម៉ែត្រ ពីខ្សែEL.0.77m ចំនួន១៩០ក្បាលដី ក្នុងនោះក្បាលដីកាត់ចំណីអស់ទាំងស្រុង ចំនួន៦៩ក្បាលដី និងក្បាលដីកាត់ចំណីនៅសល់ ចំនួន១២១ក្បាលដី ។ នេះបើយោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំមួយ របស់រដ្ឋបាលខេត្តពោធិ៍សាត់និងមន្ទីរជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៤ ស្តីអំពីការងារបោះបង្គោលកំណត់ព្រំដីរដ្ឋនិងដីចំណីបឹង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញអាងទឹកបឹងព្រះពន្លៃ ក្នុងស្រុកតាលោសែនជ័យ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរងខេត្ត បានលើកឡើងថា បឹងព្រះពន្លៃគឺជាបឹងប្រវត្តិសាស្ត្រដែលមានជាយូរមកហើយ ដោយរាជរដ្ឋាភិបាលបានអភិឌ្ឍន៍បន្ថែមឱ្យក្លាយជាអាងទឹកព្រះពន្លៃ ដើម្បីរក្សាទឹកទុកស្រោចស្រពវិស័យកសិកម្ម ឃុំបាក់ចិញ្ចៀនស្រុកភ្នំក្រវាញ និងឃុំផ្ទះរុងស្រុកតាលោសែនជ័យ ។ ចំពោះការបោះបង្គោលកំណត់ព្រំគឺមានការអនុម័ត ពីគណៈអភិបាលខេត្ត និងគណៈកម្មការគ្រប់គ្រងដីរដ្ឋ ជាអ្នកសម្រេចកំណត់ផែនទីគោលស្រេចទៅហើយ ប៉ុន្តែកន្លងមកការបោះបង្គោលមិនទាន់បានបោះទាំងស្រុងទេ គឺបោះទៅលើដីរបស់បងប្អូនប្រជាពលរដ្ឋណា ដែលស្ម័គ្រចិត្តធ្វើជាគំរូគេ។

យោងតាមអនុក្រិត្យលេខ១៩៧ អាងទឹកបឹងព្រះពន្លៃគឺជាដីរបស់រដ្ឋ ដើម្បីគ្រប់គ្រងបម្រើផលប្រយោជន៍រួម មិនមែនអាស្រ័យលើបងប្អូនព្រមឬមិនព្រមនោះទេ។ អាងទឹកបឹងព្រះពន្លៃត្រូវរក្សានូវកម្ពស់០,៧៧ម ដែលមានផ្ទៃដី៣៤៧ហិកតា បូកនឹង៥០មទៀតជាចំណីបឹង។ ចំពោះការគ្រប់គ្រងដីរដ្ឋគឺត្រូវតែបោះបង្គោល បើបងប្អូនប្រជាពលរដ្ឋណាព្រមយកតាមចំណីបឹងដែលបានកំណត់ គឺខាងសុរិយោដីនឹងចេញប្លង់រឹងជូន ហើយដីណាដែលប៉ះពាល់ចំណីបឹងគឺមន្ទីរជំនាញមិនចេញប្លង់កម្មសិទ្ធជូននោះទេ តែប្រជាពលរដ្ឋអាចនៅអាស្រ័យផលជាបណ្តោះអាសន្នបាន ដោយមិនអាចសាងសង់ធំៗរឹងមាំបានទេ ។ ហើយការបោះបង្គោលកំណត់ព្រំ ដើម្បីសម្គាល់ថា ត្រឹមណាជាដីរបស់រដ្ឋ ត្រឹមណាជាដីរបស់ប្រជាពលរដ្ឋ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។ បងប្អូននៅកន្លែងណាអាចនៅកន្លែងហ្នឹងបាន តែត្រូវទទួលស្គាល់កំពស់ទឹកនិងចំណីបឹងដែលរដ្ឋបានកំណត់។ប្រសិនបើរដ្ឋបោះបង្គោលកំណត់រួចហើយ បងប្អូនដកចេញ បងប្អូននឹងក្លាយជាជនល្មើសបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ នឹងត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន ។

គួរឱ្យដឹងដែរថា បឹងព្រះពន្លៃ ដែលមានមានឈ្មោះដើមថា បឹងព្រះពន្លាជ័យ គឺជាបឹងធម្មជាតិ មួយដ៏ធំលាតសន្ធឹងលើផ្ទៃដី២៧០ហិកតា ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ មានចម្ងាយ២៨គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ បឹងនេះជាតំបន់អេកូទេសចរណ៍មួយដ៏ទាក់ទាញ ព្រោះជាជំរំសត្វស្លាប និងជីវចម្រុះច្រើនប្រភេទ ។ ដោយសារបឹងព្រះពន្លៃគឺជាសម្បត្តិធម្មជាតិដ៏មានសក្កានុពល របស់ស្រុកតាលោសែនជ័យ ដែលអាចផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋ កន្លងមក ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានស្នើរឱ្យមានការគ្រប់គ្រងអភិរក្សដីតំបន់បឹងព្រះពន្លៃឱ្យបានគង់វង្ស ជាសម្បត្តិរួម ហើយបឹងធម្មជាតិនេះមិនមែនជាកម្មសិទ្ធផ្តាច់មុខរបស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ឬជនណាម្នាក់ឡើង វាគឺជាសម្បត្តិរួមរបស់ប្រជាជនកម្ពុជាទាំងមូល ប្រសិនបើយើងទាំងអស់គ្នា មិនអាចថែរក្សាបានគឺមានមានន័យថាយើងគ្មានមាយាទ ៕

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        30
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm