កម្ពុជាត្រូវតែពង្រីកការចរាចរណ៍ប្រាក់រៀលក្នុងសេដ្ឋកិច្ចបន្ថែម ខណៈប្រាក់ដុល្លារស្ថិតក្នុងកម្រិតខ្ពស់

2024/07/19 10:41:11 pm        77

ភ្នំពេញ ៖ កម្ពុជាត្រូវតែពង្រឹងនិងពង្រីកការចរាចរណ៍ប្រាក់រៀលបន្ថែម ដើម្បីជំរុញការប្រើប្រាស់បានកាន់តែទូលាយ ខណៈរូបិយវត្ថុដុល្លារ ស្ថិតក្នុងអត្រាការប្រាក់ខ្ពស់ លើសអត្រាប្រាក់គោលរបស់ខ្លួន ដែលនឹងធ្វើឲ្យសម្ពាធលំហូរមូលធនចូលកម្ពុជា ស្ថិតក្នុងកម្រិតទាបជាង មុន។ 

​ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍លទ្ធផលសំខាន់ៗនៃការអនុវត្តការងារក្នុងឆមាសទី១ ឆ្នាំ ២០២៤ ដោយក្នុងនោះ

ទោះបីមានបញ្ហាប្រឈមជាច្រើន ក៏សេដ្ឋកិច្ចពិភពលោកបង្ហាញពីភាពធន់ អាចរក្សាបានកំណើនកម្រិតទាបក្នុងរង្វង់ ៣,២ ភាគរយ ប្រហាក់ប្រហែលរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលវិបត្តិទាំងនេះ កើតចេញពីបញ្ហាភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរួម មាន៖ ការអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន, ជម្លោះនៅមជ្ឈឹមបូព៌ា ដោយវិបត្តិទាំងពីរនេះ, បច្ចុប្បន្នមិនសូវមានភាពប៉ះពាល់ដល់ សេដ្ឋកិច្ចខ្លាំងនោះឡើយ ខណៈភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន នៅតែជាបញ្ហាប្រឈមក្នុងការប្រកួតប្រជែង។

ចំណែកអតិផរណាសកលវិញ, ឃើញថា មាននិន្នាការថយចុះបន្តិចថែមទៀត មកនៅត្រឹម ៣,២ ភាគរយ នៅខែ ឧសភា, តែទោះជាយ៉ាងណាអតិផរណានៅតែខ្ពស់ជាងគោលដៅ (ភាគច្រើនសម្រាប់ប្រទេសអភិវឌ្ឍន៍) ។ ជាក់ស្តែងរូបិយវត្ថុដុល្លារអាមេរិកបាន ដំឡើងអត្រាការប្រាក់គោលតាំងពីខែ មីនា មកម្ល៉េះ។ បញ្ហានេះទីផ្សារពិភពលោកបានប៉ាន់ស្មានថា សហរដ្ឋអាមេរិកនឹងបន្ថយអត្រា ការប្រាក់ តែមកដល់ពេលនេះ សហរដ្ឋអាមេរិកមិនបានបន្ថយអត្រាការប្រាក់នោះឡើយ ដោយមានករណីជាច្រើនដូចជា៖ ការដំ- ឡើងនៅក្នុងកម្រិតបច្ចុប្បន្ន ក៏មានការប្រើប្រាស់ខ្ពស់ក្នុងសេដ្ឋកិច្ច (ដែលជាកត្តាមិនត្រូវការចាំបាច់បន្តូបន្ថយនោះឡើយ)។ ករណី ដំឡើងអត្រាការប្រាក់ខ្ពស់ លុយដុល្លារនឹងហូរចូលប្រទេសរបស់ខ្លួនវិញ (ព្រោះអាមរិកគឺជាទីផ្សារហិរញ្ញវត្ថុមួយនៅក្នុងពិភពលោក) រួមជាមួយភាពមិនច្បាស់លាស់ នៃការអូសបន្លាយសង្គ្រាមសង្គ្រាមរុស្សី អ៊ុយក្រែន គឺធ្វើឲ្យអាមេរិករក្សាអត្រាការប្រាក់គោលក្នុងរង្វង់ ៥,៥ ភាគរយដ៏ដែល។ បញ្ហាទាំងអស់នេះ មានប្រទេសជាច្រើនក៏ដូចកម្ពុជាផងដែរ បានរងនូវសម្ពោធអំពីអត្រាការប្រាក់នេះ, ជាក់ស្តែង កន្លងមក ដោយសារមានអត្រាការប្រាក់ទាប ធ្វើឲ្យអ្នករកស៊ីសេវាហិរញ្ញវត្ថុអាចកម្ចីបានច្រើន សម្រាប់ការផ្តល់សេវារបស់ខ្លួន។

ជុំវិញបញ្ហានេះ, សម្រាប់កម្ពុជាវិញ អតិផរណាមិនសូវរងការប៉ះពាល់នោះឡើយ តែអាចប៉ះពាល់លំហូរទុនមកពីខាងក្រៅទាបជាងមុន ។ ចំណែកភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន ក៏អាចជាការរងប៉ះពាលខ្លះៗដល់ការនាំចេញរបស់កម្ពុជាផងដែរ ប៉ុន្តែ ការយោគយល់អាមេរិកសម្រាប់កម្ពុជានៅតែមាន ខណៈដែលនយោបាយការទូតរបស់កម្ពុជា បានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងល្អ ប្រសើរ និងគ្រប់ជ្រុងជ្រោយ។

សូមបញ្ជាក់ថា ជុំវិញអតិផរណាអត្រាប្រាក់គោលនេះ ក្នុងនោះបើគិតជាភាគរយ ចាប់ពីខែ មករា ឆ្នាំ ២០២២ ដល់ខែ ឧសភា ឆ្នាំ ២០២៤ សហអាមេរិកបានដំឡើងអត្រាការប្រាក់គិតជាមធ្យម ក្នុងរង្វង់ ៣,៣ ភាគរយ, កាណាដា ២,៧ ភាគរយ, អឺរ៉ុប ២,៦ ភាគរយ ខណៈដែលអង់គ្លេសបានធ្លាក់មក ដល់ត្រឹម ២ ភាគរយប៉ុណ្ណោះ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm