យោធា​អាមេរិក​បាន​បញ្ចប់​ការ​ដក​កងកម្លាំង​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងស្រុង​ហើយ​

2021/08/31 05:11:05 pm        679

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ យោធា​សហរដ្ឋអាមេរិក​បាន​ដក​ខ្លួន​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដើម្បី​បញ្ចប់​សង្គ្រាម​រយៈពេល ២០ឆ្នាំ​ដ៏​រ៉ាំរ៉ៃ​ដែល​បាន​ចាប់ផ្តើម ​និង​បញ្ចប់​ដោយ​ក្រុម​តា​លី​បង់​ប្រកាន់​តឹង​ដែល​កំពុង​កាន់​អំណាច ទោះបី​មាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ចំណាយ​ ព្យាយាម​កសាង​ប្រទេស​ហែកហួរ​ដោយ​ជម្លោះ​នេះ​ក៏ដោយ​។​

ការ​បាញ់​កាំភ្លើង​អបអរសាទរ​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​កា​ប៊ុល​ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ (៣១ សីហា​) នេះ ហើយ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​តា​លី​បង់​បាន​សាទរ​ព្រឹត្តិការណ៍​នេះ​ថា ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​។​ ការ​ដក​ទ័ព​ចេញ​នេះ​បាន​កើតឡើង​ បន្ទាប់​ពី​ថ្ងៃ​ចុងក្រោយ​នៃ​បេសកកម្ម​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​ក្នុង​ការ​ជម្លៀស​ប្រជាជន​អាមេរិក​ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​ម៉ឺន​នាក់​ដែល​បាន​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​សង្គ្រាម​ដឹកនាំ​ដោយ​អាមេរិក ហើយ​ដែល​បណ្ដាល​ឱ្យ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាង ​១០០​នាក់ និង​ទាហាន​អាមេរិក ១៣​នាក់​ស្លាប់​នៅ​ក្នុង​ការវាយប្រហារ​អត្តឃាត​កាលពី​សប្ដាហ៍​មុន​។​

ការ​ដក​ទ័ព​ចេញ​នេះ​បាន​កើតឡើង​នៅមុន​ថ្ងៃ​ទី​៣១ ខែ​សីហា ជា​ថ្ងៃ​កំណត់​ពិតប្រាកដ​ដែល​ប្រធានាធិបតី Joe Biden បាន​កំណត់ពេល​ដើម្បី​បញ្ចប់​សង្គ្រាម​ដ៏​យូរ​បំផុត​របស់​សហរដ្ឋ​អាមេរិក ដែល​ជា​ទីបំផុត​បាន​ឆក់​យក​ជីវិត​ទាហាន​អាមេរិក​ជាង ២.៤០០​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        113
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        151
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm