រដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះពិនិត្យស្ថានភាពការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង

2024/07/19 11:07:36 pm        53

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការ នៃការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី រាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត និងមណ្ឌលសុខភាពក្បាលរមាស នាថ្ងៃទី១៩ ខែកក្កដា នេះ។

​ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសំដែងនូវការកោតសរសើរចំពោះមន្រ្តី ទាំងអស់ រួមទាំងអជ្ញាធរ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតី ទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ។ ឯកឧត្តម បានកត់សម្គាល់ថា មានការរីកចម្រើនក្នុងវិស័យសុខាភិ បាលនៅតំបន់ភូមិភាគឦសាននេះ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្ស។ 

ឯកឧត្តមបានណែនាំ និងលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាលទាំងអស់ ខិតខំបង្កើនសមត្ថភាព ពិសេសគឺ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យបាននូវការផ្តល់សេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកប ដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ តាំងពីមណ្ឌលសុខភាពរហូតដល់មន្ទីរពេទ្យបង្អែកខេត្ត។

ប្រជាពលរដ្ឋដែលបានចូលទទួលសេវាសុខាភិបាលនៅក្នុងមនី្ទរពេទ្យបង្អែកខេត្តស្ទឹងត្រែង បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនយ៉ាង

បន្ទាប់ពីបញ្ចប់ការពិនិត្យមន្ទីរពេទ្យ ឯកឧត្ដម ឈាង រ៉ា ក៏បានឆ្លៀតជួបសំណេះសំណាល ជាមួយរដ្ឋ បាលខេត្ត ដើម្បីផ្ដល់អនុសាសន៍គន្លឹះសម្រាប់ការអនុវត្តការងារឱ្យបានកាន់តែប្រសើរប្រកបដោយនិរន្តរភាព។ ការអភិវឌ្ឍខ្លួនជាប់ជាប្រចាំក្នុងការបម្រើវិស័យសុខាភិបាល ការបន្តខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើ អនាម័យ សោភ័ណភាព ការរៀបចំសណ្តាប់ធ្នាប់ សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងលើសពីនេះ ការរក្សាបានធនធាន មនុស្សល្អៗដែលមានជំនាញច្បាស់លាស់ ស្រលាញ់វិជ្ជាជីវៈ គឺជាអ្វីដែលត្រូវប្តេជ្ញាចិត្តធ្វើជាប់ជាប្រចាំ ក្នុងនោះ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសហការឱ្យបានល្អបំផុតជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ផ្នែក គ្រប់លំ ដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ទាំងអស់នៅក្នុងខេត្ត ជំរុញបង្ខិតសេវាថែទាំសុខភាពឱ្យកៀកប្រជាពលរដ្ឋ ។

ឆ្លៀតក្នុងឱកាសធ្វើដំណើរឆ្ពោះទៅកាន់ខេត្តរតនគិរី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូក្រសួងសុខា ភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាពក្បាលរមាស ដែលស្ថិតនៅព្រំប្រ ទល់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដើម្បីចុះសួរសុខទុក្ខ និងណែនាំអំពីការការពារសុខភាពបន្ថែមទៀត ពីជំងឺ ផ្សេងៗ ជាពិសេក្នុងរដូវភ្លៀងនេះ។

សូមជម្រាបជូនផងដែរថា ខេត្តដែលត្រូវបានចុះពិនិត្យអំពីស្ថានភាព និងវឌ្ឍនភាពសុខាភិបាល កំលុងដំ ណើរបេសកកម្ម ចាប់ពីថ្ងៃទី១៨-២០ ខែកក្កដា នេះ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ខេត្តរតនគីរី មណ្ឌលគីរី និងត្បូងឃ្មុំ ៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm