Hunter Biden ស្វែងរកការលើកបណ្ដឹងចោល ដោយប្រើអំណះអំណាងផ្លូវច្បាប់របស់លោក Trump

2024/07/19 11:12:55 pm        44


លោក Hunter Biden ដែលជាកូនប្រុសរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកក្កដា) បានស្នើសុំចៅក្រមសហព័ន្ធឲ្យទម្លាក់ចោលពាក្យបណ្ដឹងកាន់កាប់អាវុធ និងពន្ធ ដែលប្ដឹងប្រឆាំងនឹងរូបលោក ដោយលើកឡើងពីអំណះអំណាងផ្លូវច្បាប់ ដែលធ្វើឡើងដោយលោក Donald Trump។

លោក Hunter Biden វ័យ ៥៤ឆ្នាំ ត្រូវបានកាត់ទោសនៅរដ្ឋ Delaware ក្នុងខែមិថុនា ជុំវិញការចោទប្រកាន់កាន់កាប់អាវុធរបស់សហព័ន្ធ ដែលជាការកាត់ទោសបទល្មើសព្រហ្មទណ្ឌលើកដំបូងជាប្រវត្តិសាស្ត្រលើកូនរបស់ប្រធានាធិបតីអាមេរិកកំពុងកាន់អំណាច។ ជាមួយគ្នានេះ រូបលោកក៏ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទគេចពន្ធផងដែរ នៅក្នុងរដ្ឋ California ហើយគ្រោងនឹងបន្តសវនាការ នៅខែកញ្ញា។

នៅក្នុងឯកសារ កាលពីថ្ងៃទី១៨ ខែកក្កដា ដាក់ទៅចៅក្រមតុលាការសហព័ន្ធ ទាំងនៅ Delaware និង California មេធាវីរបស់លោក Hunter Biden បានស្នើសុំឲ្យលុបចោលការកាត់ទោសកាន់កាប់អាវុធ និងការចោទប្រកាន់ពាក់ព័ន្ធនឹងពន្ធ។ ពួកគេបានលើកឡើងពីសេចក្តីសម្រេចរបស់ចៅក្រមសហព័ន្ធ ក្នុងរដ្ឋ Florida កាលពីថ្ងៃទី១៥ ខែកក្កដា ក្នុងករណីដាច់ដោយឡែកមួយ ពាក់ព័ន្ធនឹងលោក Trump។

សូមបញ្ជាក់បន្ថែមថា ចៅក្រមសហព័ន្ធ លោកស្រី Aileen Cannon បានច្រានចោលសំណុំរឿងព្រហ្មទណ្ឌដែលចោទប្រកាន់លោក Trump ពីបទគ្រប់គ្រងឯកសារសម្ងាត់ដោយមិនត្រឹមត្រូវ ក្រោមហេតុផលថាលោក Jack Smith ជារដ្ឋអាជ្ញាពិសេសដែលបានលើកយកការចោទប្រកាន់នេះឡើងប្រឆាំងនឹងអតីតប្រធានាធិបតី ត្រូវបានតែងតាំងដោយខុសច្បាប់៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm