មន្ត្រីជាន់ខ្ពស់៖ ការដាក់ពង្រាយអាវុធរបស់អាមេរិកនៅអាល្លឺម៉ង់ ជាការឆ្លើយតបនឹងមីស៊ីល Iskander របស់រុស្ស៊ី

2024/07/19 11:31:49 pm        184


រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការសម្រេចចិត្តដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់ពីឆ្នាំ ២០២៦ ជាការឆ្លើយតបទៅនឹងការដាក់ពង្រាយប្រព័ន្ធមីស៊ីលតាក់ទិច Iskander នៅក្នុងតំបន់ Kaliningrad របស់ប្រទេសរុស្ស៊ី។

លោកបានអះអាងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Tageblatt ដែលមានមូលដ្ឋាននៅទីក្រុងលុចសំបួថា៖«អ្វីដែលសហរដ្ឋអាមេរិក នឹងធ្វើនៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់ពីឆ្នាំ ២០២៦ គឺគ្មានអ្វីក្រៅពីការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់រុស្ស៊ីដែលបង្កឡើងដោយការដាក់ពង្រាយមីស៊ីល Iskander នៅតំបន់ Kaliningrad»។

លោក Pistorius បាននិយាយថា ប្រទេសអាល្លឺម៉ង់ «មិនបានប្រឈមមុខនឹងបញ្ហានៃការដាក់ពង្រាយអាវុធអស់រយៈពេល ៣៥ ឆ្នាំមកហើយ»។ តាមគំនិតរបស់លោក វត្តមានរបស់មីស៊ីលអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ អាចត្រូវបានការពារ ដោយតម្រូវការសម្រាប់ការទប់ស្កាត់នុយក្លេអ៊ែរ។

" លោកបានបន្ថែមថា៖«នៅពេលដែលមនុស្សគ្រប់គ្នាដឹងថា អាល្លឺម៉ង់ និងណាតូ មានសមត្ថភាពការពារខ្លួនដោយជោគជ័យ នេះនឹងកាត់បន្ថយលទ្ធភាពនៃការវាយប្រហារមកលើពួកយើង»។

ការិយាល័យសារព័ត៌មានរបស់សេតវិមានអាមេរិក បានប្រកាសកាលពីថ្ងៃទី ១០ ខែកក្កដាថា សហរដ្ឋអា  មេរិក នឹងចាប់ផ្តើមដាក់ពង្រាយសមត្ថភាពរយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ ២០២៦ ជាមួយនឹងរយៈចម្ងាយឆ្ងាយគួរឲ្យកត់សម្គាល់ជាងមីស៊ីលបាញ់នៅលើដីនៅអឺរ៉ុប នាពេលបច្ចុប្បន្ន។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov បាននិយាយថា ផែនការរបស់សហរដ្ឋអាមេរិក បានបង្កើនលទ្ធភាពនៃការប្រណាំងប្រជែងមីស៊ីល ហើយអាចនាំឲ្យមានការកើនឡើងភាពតានតឹង ដែលមិនអាចគ្រប់គ្រងបាន។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm