ប្រធានសន្តិសុខរបស់គណបក្សប្រឆាំងវេណេហ្ស៊ុយអេឡា ត្រូវបានដោះលែងពីពន្ធនាគារ

2024/07/20 12:36:12 am        44


ប្រធានសន្តិសុខរបស់លោកស្រី Maria Corina Machado ដែលជាមេដឹកនាំប្រឆាំងនៅប្រទេសវេណេហ្ស៊ុយអេឡា ត្រូវបានដោះលែងពីពន្ធនាគារហើយ ពោលគឺមានរយៈពេលមួយថ្ងៃ បន្ទាប់ពីរូបលោកត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីអំពើហិង្សាយេនឌ័រ។

ក្រោយមានការដោះលែងនេះ តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកក្កដា) លោកស្រី Machado បានឲ្យដឹងថា ប្រធានសន្តិសុខ លោក Milciades Avila ត្រូវបានកំណត់ឲ្យបង្ហាញខ្លួននៅតុលាការរៀងរាល់ ៣០ថ្ងៃម្តង ដោយលោកស្រីបានអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានផ្ដល់កម្លាំងចិត្ត និងការរួមចំណែករបស់ពួកគេ «ក្នុងការជួយឲ្យទទួលបានយុត្តិធម៌នេះ»។

គួរបញ្ជាក់ថា លោក Avila ត្រូវបានឃុំខ្លួន កាលព្រឹកថ្ងៃពុធក្រោមបទចោទប្រកាន់ពីការប្រព្រឹត្តិហិង្សាលើស្ត្រីមួយក្រុម ដែលត្រូវបានរាយការណ៍ថា បានព្យាយាមវាយប្រហារលើលោកស្រី Machado រួមជាមួយនឹងបេក្ខជនរបស់ក្រុមប្រឆាំងចម្រុះ គឺលោក Edmundo Gonzalez នៅឯអាហារដ្ឋានមួយកន្លែង ក្នុងរដ្ឋ Aragua កាលពីចុងសប្តាហ៍កន្លងទៅ។

ការចាប់ខ្លួនលោក បានកើតមានឡើង ក្នុងរយៈពេលមិនដល់ ២សប្តាហ៍ផង នៅមុនការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ដែលនៅក្នុងការស្ទង់មតិ លោក Gonzalez កំពុងនាំមុខលើប្រធានាធិបតី លោក Nicolas Maduro ដែលកំពុងស្វែងរកអាណត្តិទី៣។

គណបក្សប្រឆាំងរបស់ប្រទេសវេណេហ្ស៊ុយអេឡា បានបរិហារការចាប់ខ្លួននេះ និងវិមានការផ្សេងទៀតរបស់អាជ្ញាធរ ដែលពួកគេនិយាយថា មានបំណងធ្វើឲ្យប៉ះពាល់ដល់យុទ្ធនាការបោះឆ្នោតរបស់ខ្លួន និងរារាំងការបោះឆ្នោតដោយយុត្តិធម៌។ តែរដ្ឋាភិបាលបដិសេធការចោទប្រកាន់នេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm