
កីឡា ៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានជូនដំណឹងពីការលក់សំបុត្រចូលទស្សនាការប្រកួតជើងទី២ ទល់នឹងក្លិបឡាវ Young Elephants ថ្ងៃទី២៤ ខែកក្កដា ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ។
ប្រភពពីក្លិបបញ្ជាក់ថាសំបុត្រ ដាក់លក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃសៅរ៍ ទី២០ ខែកក្កដានេះតទៅ វេលាម៉ោង ៩និង០០នាទីព្រឹក ដល់ម៉ោង៦និង០០នាទីល្ងាច។

យោងទំព័រហ្វេសប៊ុករបស់ក្លិបព្រះខ័នរាជស្វាយរៀង( (https://www.facebook.com/pkrsvrofficial?mibextid=LQQJ4d)https://www.facebook.com/pkrsvrofficial?mibextid=LQQJ4d) (https://www.facebook.com/pkrsvrofficial?mibextid=LQQJ4d) ឱ្យដឹងបន្ថែមថា សំបុត្រតម្លៃ ១០ ០០០រៀល និង៥ ០០០រៀល ហើយទិញ៣សំបុត្រ ថែមជូន ១សំបុត្រដោយឥតគិតថ្លៃនិងទិញ៥សំបុត្រ ថែមជូន ២សំបុត្រដោយឥតគិតថ្លៃ។

ជើងទី១ នៅឡាវព្រះខ័នរាជស្វាយរៀងវាយបក យកឈ្នះ Young Elephants ៣ទល់២។
ក្លិបបន្តថា ការគាំទ្ររបស់អ្នកគ្រប់គ្នា គឺជាកម្លាំងចិត្តដ៏អស្ចារ្យ ជួយឱ្យយើងមានឆន្ទះ និងខិតខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីបាល់ទាត់កម្ពុជា។
ការប្រកួតនេះ BTV News ផ្សាយផ្ទាល់៕
