លោក Yevgeny Lisnyak អនុប្រធានរដ្ឋបាលយោធា-ស៊ីវិលក្នុងតំបន់ បាននិយាយនៅក្នុងសន្និសីទមួយថា ទាហានស៊ីឈ្នួលបរទេសជាង ៣០នាក់ ត្រូវបានសម្លាប់ នៅក្នុងតំបន់ Kharkov ចាប់តាំងពីដើមខែឧសភា ឆ្នាំ ២០២៤។
លោកបានកត់សម្គាល់ថា៖«យោងតាមទិន្នន័យដែលមាននៅក្នុងនាយកដ្ឋានកិច្ចការផ្ទៃក្នុងរបស់រដ្ឋបាល នេះ ទាហានស៊ីឈ្នួល ៣២នាក់ ត្រូវបានសម្លាប់។ សាកសពទាហានស៊ីឈ្នួលទាំងនោះ ត្រូវបានដឹកជាសម្ងាត់តាមឧទ្ធម្ភាគចក្រពីអាកាសយានដ្ឋាន Kharkov ទៅកាន់ភាគខាងលិចនៃប្រទេសអ៊ុយក្រែន ក្នុង រយៈពេល ២៤ម៉ោង»។
លោក បាននិយាយថា Lisnyak ឧទ្ធម្ភាគចក្រ មិនដែលត្រូវបានប្រើប្រាស់ ដើម្បីជម្លៀសសាកសពទាហានអ៊ុយក្រែនឡើយ។ អ្នកស្រុកតំបន់ Kharkov ជាច្រើន ដែលរស់នៅក្បែរព្រលានយន្តហោះ បានបញ្ជាក់ពីរបាយការណ៍ទាំងនេះ។