ឯកឧត្តម ថោង ខុន៖ មរណភាព​លោក Jacques Rogge ជា​ការ​បាត់បង់​មេដឹកនាំ​ចលនា​អូឡាំពិក​ដ៏​អស្ចារ្យ​ម្នាក់​

2021/08/31 05:47:34 pm        95

​អូឡាំពិក៖ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បានចាត់ទុក​ការទទួល​មរណភាពរ​ប​ស់លោក Jacques Rogge អតីត​ប្រធាន​ទី​៨ នៃ​គណៈកម្មាធិការ​អូឡាំពិក​អន្ដរជាតិ ​(IOC) ឆ្នាំ​២០០១-​២០១៣ និង​ជា​ប្រធានកិត្តិយស IOC គឺជា​ការបាត់បង់​ថ្នាក់ដឹកនាំ​ចលនា​អូឡាំពិក​ដ៏​អា​ស្ចា​រ្យ​ម្នាក់ ដ្បិត​លោក​បាន​តស៊ូ និង​លះបង់​គ្រប់បែបយ៉ាងដើម្បី​ជួយ​ធ្វើ​ទំនើបកម្ម និង​ផ្លាស់ប្ដូរ IOC ។​

​ការលើកឡើង​របស់​ប្រមុខ​ចលនា​អូឡាំពិក​កម្ពុជា​នេះ បន្ទាប់ពី​ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន បាន​​ផ្ញើ​សារ​ចូលរួមលែ​ក​ទុក្ខចំពោះ​​គ្រួសារ​លោក Jacques Rogge បន្ទាប់ពី​បុរស​ញ្ជា​តិ​ប៊ែ​ល​ហ្ស៊ិ​ក​រូបនេះបានទទួល​មរណភាព​ក្នុង​វ័យ ៧៩​ឆ្នាំកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​ក្នុងនាម​ថ្នាក់ដឹកនាំនៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​សម្ដែង​នូវ​ការសោកស្ដាយ​ជាខ្លាំងចំពោះ​មរណភាព​លោក Jacques Rogge ដែលជា​ការបាត់បង់​ថ្នាក់ដឹកនាំ​ចលនា​អូឡាំពិក​ដ៏​អស្ចារ្យ​ម្នាក់ ដែល​បាន​តស៊ូ និង​លះបង់​ដោយ​មិន​គិតពី​ការនឿយហត់ ដើម្បី​ផ្លាស់ប្ដូរ​ទំនើបកម្ម​ថ្មី​របស់ IOC ក្នុងការ​ជំរុញ​ចលនា​អូឡាំពិក​ទូទាំង​ពិភពលោក និង​ការប្រកួត​កីឡា​អូឡាំពិក​កាន់តែ​ប្រសើរឡើង។​

​ដើម្បី​បង្ហាញ​នូវ​ការគោរព​ចំពោះ​អតីត​ប្រធាន​ទី​៨ របស់ IOC នេះ ក្នុងនាម​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ចលនា​អូឡាំពិក​នៅ​កម្ពុជា ឯកឧត្តម​បណ្ឌិត ថោង ខុន បានប្រកាស​កាន់ទុក្ខ​ជាមួយ​គ្រួសារ​លោក Jacques Rogge និង​គណៈកម្មាធិការ​អូឡាំពិក​ទូទាំង​ពិភព​លោក​រយៈពេល ៥​ថ្ងៃ ជាមួយ​ការ​បង្ហូតទង់ជាតិ​អូឡាំពិក នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាត្រឹម​ពាក់កណ្ដាល​ដងទង់​ជាតិ ដើម្បី​កាន់ទុក្ខ​ចំពោះ​មរណភាព​របស់លោក Jacques Rogge៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm