ភរិយានាយករដ្ឋមន្ត្រីអេស្ប៉ាញ បដិសេធមិនផ្តល់សក្ខីកម្ម ក្នុងសំណុំរឿងពុករលួយ

2024/07/20 02:08:25 am        53


លោកស្រី Begona Gomez ដែលជាភរិយារបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានបង្ហាញខ្លួននៅចំពោះមុខចៅក្រម នៅថ្ងៃសុក្រ (ទី១៩ ខែកក្កដា) នេះ ប៉ុន្តែបានបដិសេធមិនឆ្លើយតបសំណួរ ពាក់ព័ន្ធនឹងអំពើពុករលួយ និងការចោទប្រកាន់ពីការប្រើឥទ្ធិពលលើជំនួញ ពោលគឺជាសំណុំរឿងដែលនាំឲ្យស្វាមីរបស់លោកស្រីពិចារណាលាលែងពីតំណែង កាលពីខែមេសា។

សវនាការនៅទីក្រុងម៉ាឌ្រីដ នាថ្ងៃសុក្រនេះ គឺជាផ្នែកមួយនៃការស៊ើបអង្កេតបឋម ជុំវិញថា តើលោកស្រី Gomez បានប្រើតួនាទីរបស់ខ្លួន ក្នុងនាមជាភរិយានារបស់យករដ្ឋមន្ត្រីដែរ ឬទេ ដើម្បីទទួលបានការឧបត្ថម្ភសម្រាប់វគ្គសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យដែលលោកស្រីបានគ្រប់គ្រង។

បន្ទាប់ពីលោកស្រី Gomez បានចាកចេញពីសាលាក្តី មេធាវីរបស់លោកស្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Antonio Camacho បានប្រាប់អ្នកសារព័ត៌មានថា៖ «ជំហររបស់យើង គឺថា ដំណើរការនេះ គឺគ្មានមូលដ្ឋានពេញលេញនោះទេ។ កូនក្តីរបស់ខ្ញុំ មិនបានផ្តល់សក្ខីកម្មទេ ដែលនេះមិនមែនដោយសារតែគាត់មានរឿងដែលត្រូវលាក់បាំងនោះឡើយ ប៉ុន្តែដោយសារតែមេធាវីរបស់គាត់ បានណែនាំឲ្យធ្វើដូច្នេះ»។

លោកស្រី Gomez ត្រូវបានអនុញ្ញាតឲ្យចូល និងចាកចេញពីតុលាការ តាមចំណតរថយន្តក្រោមដី ដើម្បីគេចពីអ្នកសារព័ត៌មានរាប់សិបនាក់ នៅខាងក្រៅ៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm