ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ តុលាការរុស្ស៊ីកាត់ទោសអ្នកសារព័ត៌មានអាមេរិកឲ្យជាប់ពន្ធនាគារ ១៦ឆ្នាំ ក្រោយផ្ដន្ទាទោសពីបទចារកម្ម

2024/07/20 02:38:13 am        38

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍ថា តុលាការរុស្ស៊ី នៅថ្ងៃសុក្រ (ទី១៩ ខែកក្កដា) នេះ បានរកឃើញថា អ្នកសារព័ត៌មានអាមេរិក លោក Evan Gershkovich មានទោសពីបទចារកម្ម ហើយបានផ្តន្ទាទោសរូបលោកឲ្យជាប់ពន្ធនាគាររយៈពេល ១៦ឆ្នាំ ក្នុងសំណុំរឿងដែលក្រុមហ៊ុនរបស់លោក គឺសារព័ត៌មាន Wall Street Journal (WSJ) បានហៅថា ជារឿងប្រឌិដ្ឋឡើង។

គួរបញ្ជាក់ថា បុរសជនជាតិអាមេរិកវ័យ ៣២ឆ្នាំ លោក Gershkovich ដែលបានបដិសេធមិនប្រព្រឹត្តអ្វីខុស និងដែលបាននិយាយថា ការចោទប្រកាន់ប្រឆាំងនឹងរូបគេ មិនមែនជារឿងពិត បានឡើងសវនាការ កាលពីខែមុន នៅទីក្រុង Yekaterinburg។

រដ្ឋអាជ្ញាបានចោទប្រកាន់ថា លោក Gershkovich បានប្រមូលព័ត៌មានសម្ងាត់ តាមបញ្ជារបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) របស់សហរដ្ឋអាមេរិក អំពីក្រុមហ៊ុន ដែលផលិតរថក្រោះ សម្រាប់សង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន។ លោកគឺជាអ្នកសារព័ត៌មានអាមេរិកដំបូងគេហើយ ដែលត្រូវបានចាប់ខ្លួនពីបទចារកម្ម នៅប្រទេសរុស្ស៊ី គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់។

ការកាត់ក្ដីអំពីករណីចារកម្ម ជារឿយៗ ត្រូវចំណាយពេលដោះស្រាយពេលច្រើនខែ ហើយការកាត់ក្ដីលើលោក Gershkovich ក្នុងល្បឿនដ៏លឿនមិនធម្មតានេះ ត្រូវបានឡើងដោយបិទទ្វារ។ សវនាការ នៅថ្ងៃសុក្រនេះ ដែលទើបតែជាការជំនុំជម្រះក្ដីលើកទី៣ បានធ្វើឲ្យមានការរំពឹងទុកថា កិច្ចព្រមព្រៀងដោះដូរអ្នកទោសអាមេរិក-រុស្ស៊ី ដែលត្រូវបានពិភាក្សាជាយូរមកហើយ ពាក់ព័ន្ធនឹងអ្នកទោសរូបនេះ និងជនជាតិអាមេរិកផ្សេងទៀត ដែលជាប់ឃុំខ្លួននៅរុស្ស៊ី ទំនងជាអាចកើតឡើងឆាប់ៗ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm