សិស្សឆ្នើមសាលារៀនសុវណ្ណភូមិ ២រូប ចេញទៅប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិ នៅប្រទេសសិង្ហបុរី

2024/07/20 05:10:26 pm        744

សិស្សានុសិស្សវិទ្យាល័យចំនួន ២នាក់ មកពីសាលារៀនសុវណ្ណភូមិ ទីតាំងប៉ោយបែតទី២ បាន​ទទួល​ជ័យលាភី The Most Motivated Student Award ពីកម្មវិធី SIMOC និង​តំណាង​ប្រទេស​កម្ពុជា ចូលរួម​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម​សិស្សានុសិស្ស​មក​ពីប្រទេសនានា​ទូទាំង​ពិភព​លោក​ នៅក្នុងកម្មវិធីគណិតវិទ្យាអូឡាំព្យាដអន្តរជាតិ ចាប់ពីថ្ងៃទី២០ ដល់២៤ ខែកក្កដា ឆ្នាំ​២០២៤ នៅប្រទេសសិង្ហបុរី។

ការប្រកួតគណិតវិទ្យាអូឡាំព្យាអន្តរជាតិនេះ ត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ នៃប្រទេស​សិង្ហបុរី សហការជាមួយលេខាធិការដ្ឋាន SIMOC ដោយមានបេក្ខជនចូលរួមសរុបចំនួនជិត ២,០០០​នាក់ មកពីប្រទេសចំនួន៣២ ទូទាំងពិភពលោក។ ការប្រកួតនេះ ត្រូវបានបែង​ចែក​ជា​ការ​ប្រកួត​ជាឯកជន និងការប្រកួតជាក្រុម ហើយសិស្សានុសិស្សដែលមានទេពកោសល្យកំពូល នឹង​ទទួលបានមេដាយ និងពានជាលក្ខណៈបុគ្គល និងក្រុម។

យុវជន លី ឆេងហ៊ួរ ថ្នាក់ទី១១ មកពីសាលារៀនសុវណ្ណភូមិ ទីតាំងប៉ោយបែតទី២ ខេត្ត​បន្ទាយ​មាន​ជ័យ ដែលត្រូវបានជ្រើសរើសឲ្យទៅចូលរួមប្រកួតនៅប្រទេសសិង្ហបុរី បានប្តេជ្ញា និងក្តី​សង្ឃឹម​ថា នឹងនាំយកស្នាដៃកូនខ្មែរជាច្រើនរូបដើម្បីទៅតំណាងប្រទេសកម្ពុជា ព្រមទាំងក្រេប​យក​ចំណេះ​ដឹងថ្មីៗ ក៏ដូចជាបទពិសោធន៍ឲ្យបានច្រើន ដើម្បីជាប្រយោជន៍ខ្លួនឯង និង​ដើម្បី​ប្អូនៗ​ជំនាន់​ក្រោយ ដើម្បីអាចឡើងបង្ហាញសមត្ថភាពលើឆាកអន្តរជាតិដូចគ្នាផងដែរ។

សូមបញ្ជាក់ជូនថា ជារៀងរាល់ឆ្នាំ សិស្សានុសិស្សសាលារៀនសុវណ្ណភូមិជាច្រើនរូប តែងតែ​ត្រូវ​បាន​ជ្រើស​រើសតំណាងប្រទេសកម្ពុជា ទៅចូលរួមការប្រកួតនានា ព្រមទាំងផ្លាស់ប្តូរចំណេះដឹង និង​បទ​ពិសោធន៍នៅក្រៅប្រទេស ហើយទទួល​បានជោគជ័យ​គួរ​ឱ្យមោទកភាព​ជូន​ដល់​ជាតិ​មាតុភូមិ និងលើកមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        27
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm