ព័ត៌មាន ជាតិនយោបាយ​ និង ការអភិវឌ្ឍន៍ព័ត៌មាន សំខាន់ៗ មេទ័ពជើង​គោក​កម្ពុជា​ជួប​សន្ទនា​ជា​មួយមេ​ទ័ពជើ​ង​គោកហ្វីលីពីន​លើ​កិច្ចស​ហប្រតិបត្តិ​ការ​កង​ទ័ពប្រទេស​ទាំង​ពីរ​

2021/04/27 09:59:58 am        30

ភ្នំពេញ៖ នៅទីបញ្ជាកា​រ​កង​ទ័ពជើ​ងគោក​ នៃ​កង​យោធពលខេមរភូមិន្ទ​ នា​រសៀ​លថ្ងៃទី២​៩ ​ខែកញ្ញា​ ឆ្នាំ២០២០ លោក​ឧត្តមសេនីយ៍​ឯក​ ហ៊ុ​ន ម៉ា​ណែត​ អគ្គមេ​បញ្ជាការរ​ង ​នៃកង​យោធពល​ខេមរ​ភូមិន្ទ​ មេបញ្ជាការក​ងទ័​ពជើ​ងគោ​ក ​បានប​ន្តជួ​បប្រជុំតាមរយៈ​ប្រព័​ន្ធ Virtual Conference ជា​មួយ​ឧត្តមសេនី​យ៍ឯក ​CIRILITO E. SOBEJANA មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ហ្វីលី​ពីន ​តប​តាម​ការអ​ញ្ជើញរ​បស់​ ឧ​ត្តមសេនីយ៍ឯ​ក​ CIRILITO ​E.​ SOBEJANA ​ដើម្បីរ​ក្សាកា​រផ្សារភ្ជា​ប់ទំនាក់​ទំនង​រវាង​កង​ទ័ពជើ​ងគោ​ក នៃប្រទេស​ទាំងពីរ​កម្ពុជា​-ហ្វីលីពីន ​ជា​ពិសេសក្នុ​ងស្ថានភា​ពលំ​បាក ​ដែល​បង្កឡើ​ងដោយ​ជំងឺ​កូវី​ដ-១៩​ ។


លោក ឧត្តមសេនីយ៍ឯក CIRILITO E. SOBEJANA លើកឡើងថា កងទ័ពជើងគោកហ្វីលីពីនត្រៀមខ្លួនជានិច្ចនៅក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងផ្នែកនានាជាច្រើនដែលជាផលប្រយោជន៍រួម ដូចជា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម, ឧក្រិដ្ឋកម្មឆ្លងដែន និងសកម្មភាពផ្លាស់ប្តូរទស្សនកិច្ចរបស់នាយទាហានរង ជាដើម។

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគាំទ្រចំពោះទស្សនវិស័យនៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងបានបញ្ជាក់បន្ថែមថា ក្នុងចំណោមអាទិភាពនានា កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ តែងបានផ្តោតការយកចិត្តទុកដាក់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្បែរខាងក្នុងតំបន់អាស៊ាន ដោយរួមទាំងកងទ័ពជើងគោកហ្វីលីពីនផងដែរ។

ជាក់ស្តែង អនុលោមតាមស្មារតីនៃអនុស្សារណៈនៃការយោគយល់ (MOU) រវាងក្រសួងការពារជាតិកម្ពុជា-ហ្វីលីពីន កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ គឺជាទំនាក់ទំនងប្រកបដោយសក្តានុពល ដែលអាចមានវិសាលភាពទូលំទូលាយ ទាំងសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

ក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានពិភាក្សា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាអំពីវិធីសាស្ត្រផ្សេងៗពាក់ព័ន្ធនឹងការអនុវត្តរបៀបរបបការងារថ្មី ស្របតាមបរិបទថ្មីនៃជំងឺនេះ ដើម្បីធ្វើយ៉ាងណាឱ្យការងារហ្វឹកហ្វឺន និងប្រតិបត្តិការផ្សេងៗទៀតអាចដំណើរការទៅបានជាធម្មតា ដោយទាំងនេះ សុទ្ធសឹងជាមេរៀនដ៏ល្អសម្រាប់ការដកពិសោធន៍រៀនសូត្រពីគ្នាទៅវិញទៅមក។

ថ្នាក់ដឹកនាំកងទ័ពជើងគោកទាំងពីរ ក៏បានកត់សម្គាល់អំពីភាពសំខាន់ចាំបាច់នៃនិរន្តរភាពនៃសន្តិភាព និងស្ថិរភាព ដើម្បីភាពសុខសាន្តរបស់ជាតិ និងប្រជាជន ក៏ដូចជាសម្រាប់តំបន់ទាំងមូល និងបានឯកភាពគ្នាបន្តជំរុញល្បឿននៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម ជាពិសេសការខិតខំពិនិត្យលទ្ធភាពក្នុងការសម្រេចឱ្យបាននូវការចុះអនុស្សារណៈនៃការយោគយល់ (MOU) រវាងកងទ័ពជើងគោកកម្ពុជា-ហ្វីលីពីនក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm