លោក Trump សរសើរពីទំនាក់ទំនងជាមួយមេដឹកនាំកូរ៉េខាងជើង និងបង្ហាញចេតនាចង់សន្ទនាគ្នា

2024/07/20 07:59:10 pm        147

នៅក្នុងសុន្ទរកថាសន្និបាតគណបក្សសាធារណរដ្ឋ ដើម្បីទទួលយកការតែងតាំងរបស់គណបក្សអភិរក្សជាបេក្ខជនប្រធានាធិបតី កាលពីថ្ងៃទី១៩ ខែកក្កដា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោក «បានចុះសម្រុងគ្នាយ៉ាងល្អជាមួយ» មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un។

ការអត្ថាធិប្បាយរបស់លោកបែបនេះ បានកើតមានឡើង ខណៈដែលលោកបានពោលសរសើរពីខ្លួនឯងថា ជាមនុស្សដ៏ស័ក្ដិសម ក្នុងការញ្ចប់សង្គ្រាម និងដោះស្រាយបញ្ហាស្មុគស្មាញផ្នែកភូមិសាស្ត្រនយោបាយ ដែលពាក់ព័ន្ធជាមួយរុស្ស៊ី និងកូរ៉េខាងជើង ដោយលើកឡើងពីបទពិសោធន៍របស់លោក ក្នុងជំនួបផ្ទាល់ជាមួយលោក Kim និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងសុន្ទរកថារបស់លោក នៅឯសន្និបាតគណបក្សសាធារណរដ្ឋ នៅទីក្រុង Milwaukee រដ្ឋ Wisconsin។

លោក Trump បាននិយាយថា៖ «ខ្ញុំបានចុះសម្រុងគ្នាយ៉ាងល្អ (ជាមួយ) លោក Kim Jong Un របស់កូរ៉េខាងជើង។ វាជាការល្អក្នុងការត្រូវធ្លុងគ្នាជាមួយអ្នកដែលមានអាវុធនុយក្លេអ៊ែរច្រើន។ លោកក៏ចង់ឃើញខ្ញុំត្រឡប់មកវិញដែរ (វិលមកកាន់អំណាចវិញ)។ ខ្ញុំគិតថា គាត់នឹកខ្ញុំ»។

ជាមួយគ្នានេះ លោក Trump ក៏បានអះអាងដែរថា លោកអាចបញ្ឈប់ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងបាន។ លោកបានប្រាប់ថា៖ «ហើយយើងបានបញ្ឈប់ការបាញ់មីស៊ីលពីកូរ៉េខាងជើង។ កូរ៉េខាងជើងកំពុងបង្កបញ្ហាម្តងទៀត ប៉ុន្តែនៅពេលយើងត្រឡប់មកវិញ ខ្ញុំចុះសម្រុងជាមួយគាត់»។

លើសពីនេះទៀត លោកក៏បានធានាដល់អ្នកចូលរួមថា លោកមានសមត្ថភាព ក្នុងការបញ្ចប់វិបត្តិអន្តរជាតិនានា «ដោយការហៅទូរសព្ទ» ទៅភាគីជម្លោះទាំងអស់។ លោក Trump បាននិយាយថា៖ «ខ្ញុំនឹងបញ្ចប់រាល់វិបត្តិអន្តរជាតិដែលរដ្ឋបាលបច្ចុប្បន្ន បានបង្កើតឡើង ក្នុងនោះរួមទាំងសង្រ្គាមដ៏អាក្រក់ រវាងរុស្ស៊ី និងអ៊ុយក្រែន។ ឥឡូវនេះ សង្គ្រាមកំពុងឆាបឆេះ នៅអឺរ៉ុប នៅមជ្ឈិមបូព៌ា ទិដ្ឋភាពនៃជម្លោះដែលកំពុងកើនឡើង នៅកោះតៃវ៉ាន់ កូរ៉េ ហ្វីលីពីន និងតំបន់អាស៊ីទាំងអស់»។

តែយ៉ាងណាក្ដី ការសង្ស័យធំៗ នៅតែមានដដែលថា តើផែនការរបស់លោក Trump ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នឹងជាការគាំទ្រចំពោះទីក្រុងគីវ និងរួមបញ្ចូលការយកមកវិញនូវទឹកដីរបស់អ៊ុយក្រែន ដែលបានបាត់បង់ ក្នុងសង្រ្គាមរយៈពេល ២ឆ្នាំជាមួយរុស្ស៊ី ក៏ដូចជាថា តើលោក Trump នឹងប្រកាន់ខ្ជាប់នូវគោលការណ៍រំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ មុនពេលជួបលោក Kim ដែរ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        26
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm