ស.ស.យ.ក រាជធានីភ្នំពេញបានរៀបចំកម្មវិធីប្រកួតប្រជែងទិន្នផលបន្លែបង្ការ និងស្នាដៃធ្វើម្ហូប

2024/07/20 08:40:52 pm        576

កម្មវិធីកសាងអង្គការមហាជន នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជ​ធានី​ភ្នំពេញ សហការជាមួយមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកក្កដា​នេះ បានរៀបចំកម្មវិធីប្រកួតប្រជែងទិន្នផលបន្លែបង្ការ និងស្នាដៃធ្វើម្ហូប ស្ថិតនៅ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី រាជធានីភ្នំពេញ។

គណៈអធិបតីដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនោះមានដូចជា៖ ឯកឧត្តម គង់ ច័ន្ទវាសនា អនុ​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ តំណាងឯកឧត្តម សាយ សំអាល់ ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ លោក គាត រង្សី នាយកកម្មវិធី​កសាង​អង្គការ​មហាជន នៃ ស.ស.យ.ក រាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាលរង​រាជ​ធានី​ភ្នំពេញ និងលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡា។

នៅក្នុងពិធីនេះ លោក គាត រង្សី នាយកកម្មវិធីកសាងអង្គការមហាជននៃ ស.ស.យ.ក រាជ​ធានី​ភ្នំពេញ បានឱ្យដឹងថា ដោយមានការគាំទ្រ និងណែនាំពី​ឯកឧត្តម​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ បានឱ្យកម្មវិធីកសាងអង្គការមហាជននៃ ស.ស.យ.ក រាជ​ធានី​ភ្នំពេញ រៀបចំកម្មវីធីបន្លែបង្ការសប្តាហ៍បៃតង ដោយចាប់ផ្ដើម​អនុវត្ត​ការ​ដាំដុះ​នៅ​តាម​សាលា​រៀន​ចំនួន​៥រួមមាន៖ ទី១.អនុវិទ្យាល័យ ត្រពាំងសាលា ទី២.អនុវិទ្យាល័យ ហ៊ុន សែន ព្រៃវែង ទី៣.អនុវិទ្យាល័យ ចតុមុខ ទី៤.សាលាបឋមសិក្សា គោកបញ្ជាន់ និងទី៥.វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា។ ហើយក្នុងថ្ងៃទី២០ ខែកក្កដានេះ គឺមានការកម្មវិធី​ប្រកួត​ប្រជែង​ទិន្នផល​បន្លែ​បង្ការ​ពី​សាលា​រៀន​ចំនួន៥នេះ ផ្នែកដាំបន្លែបង្ការ និងវិទ្យាល័យចំនួន៥ផ្សេង​ទៀត​ប្រកួត​ប្រជែង​ស្នាដៃធ្វើ​ម្ហូប​។ ​លើសពីនេះ លោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងនៅតាម​សាលា​រៀន​ចូលរួម​ដាំ​បន្លែ​បង្ការ​ឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើបាន។

សិស្សនៅសាលាបឋមសិក្សាគោកបញ្ជាន់ជាប់លេខមួយផ្នែកដាំបន្លែងបង្ការ និង​សិស្ស​នៅ​វិទ្យាល័យ​បាក់ទូកជាប់លេខ១ផ្នែកធ្វើម្ហូប បានបង្ហាញអាម្មណ៍រីករាយដែលជោគជ័យក្នុងថ្ងៃនេះ។

គួរបញ្ជាក់ដែរថា កម្មវិធីបន្លែបង្ការ សប្ដាហ៍បៃតង ត្រូវបាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ផ្តល់​បំណិន​ជីវិត ដល់សិស្សានុសិស្សក្នុងការដាំដុះ ការចូលចិត្តបរិភោគបន្លែ ការស្រលាញ់បរិស្ថាន និង​មានគំនិតសហគ្រិនភាពជាដើម៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm