សម្តេចតេជោ ប្រាប់ទៅក្រសួងអប់រំពិភាក្សាជាមួយអាជ្ញាធររាជធានី-ខេត្តបើកសាលារៀន​មួយចំនួន​ឡើងវិញ

2021/08/31 06:13:43 pm        537

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រាប់ទៅក្រសួងអប់រំ យុវជន និងកីឡា​ធ្វើការ​ពិភាក្សាជាមួយអភិបាលរាជធានី-ខេត្តទាំងអស់ ដើម្បីធ្វើការពិចារណាក្នុងការ​បើកសាលារៀន​មួយចំនួនឡើងវិញ ជាពិសេសសាលារៀននៅតាមជនបទ ឬជាទីកន្លែងដែលពុំមានការណី​ឆ្លង​រីក​រាលដាលនៃមេរោគកូវីដ១៩។

តាមរយៈសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៣១ ខែសីហានេះ បានបញ្ជាក់ថា ការបិទសាលារៀននៅទូទាំងប្រទេសគឺវាបានអូសបន្លាយអស់រយៈពេលជាយូរណាស់មកហើយ ហើយការបិទនេះ ក៏វាអាចនឹងធ្វើឲ្យសិស្សានុសិស្សខ្លះមានការខ្ចិលបោះបង់សាលារៀន និងធុញទ្រាន​ចំពោះការសិក្សានេះផងដែរ។ ដូច្នេះក្រសួងអប់រំគប្បីធ្វើការពិភាក្សាជាមួយអាជ្ញាធររាជធានី-ខេត្តធ្វើការបើកសាលារៀនមួយ​ចំនួន​ឡើងវិញ ប៉ុន្តែការបើកនេះ គឺក៏ត្រូវធ្វើការរក្សាគម្លាត និងអនុវត្តវិធានការឲ្យបាន​ខ្ជាប់ខ្ជួន​របស់​ក្រសួងសុខាភិបាលដែលបានណែនាំនាពេលកន្លងទៅ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា ខណៈប្រទេស​​កំពុងស្ថិតនៅក្នុងស្ថានភាពលំបាកក៏ពិតមែន ប៉ុន្តែបើប្រទេសមាន​ការបិទ​​សាលារៀន​បន្តទៀត ដោយពុំបានធ្វើការ​វែកញែក​ឲ្យច្បាស់លាស់ត្រង់កន្លែងមានការឆ្លង និង​កន្លែងមិនមាន​ការ​ឆ្លងនោះ វានឹងធ្វើឲ្យសិស្សមានការបោះបង់ចោលសាលារៀន បើទោះបីជាយើង​បានបង្កើត​ការរៀន​ពីចម្ងាយក្តី ក៏ប៉ុន្តែសិស្សានុសិស្សដែលនៅទីតាមជនបទពួកគាត់មានការប្រឈមនឹងអ៊ិនធើណែត ឬ សិស្សខ្លះពុំមានលទ្ធភាពរៀនជាដើម។

ការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីឲ្យមានការបើក​សាលារៀនមួយចំនួន​ឡើង​វិញនេះ គឺដោយសារតែប្រទេសកម្ពុជាយើងបានធ្វើការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចាប់ពី១២ ឆ្នាំដល់អាយុក្រោម១៨ឆ្នាំ បានជាងមួយលានបួនសែននាក់ និងមនុស្សចាប់ពី១៨ឆ្នាំឡើង​ទៅបាន​ជិត១០លាននាក់​ហើយផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការបើកនូវសាលាឡើងវិញនេះ គឺនឹងមិនទូលំទូលាយនោះឡើយ​ពោលគឺបើកត្រងកន្លែងជនបទ និងកន្លែងដែលពុំមានការផ្ទុះនូវជំងឺកូវីដ១៩នេះតែប៉ុណ្ណោះ៕

អត្ថបទ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm