ការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta នៅខេត្តបន្ទាយមានជ័យ មិនមានលក្ខណៈធ្ងន់ធ្ងរ

2021/08/31 06:25:20 pm        332

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី ដែលតា (Delta) ចំនួនជាង១៧០០ករណី ដោយក្នុងនោះខេត្តបន្ទាយមានជ័យ ឈរនៅលេខរៀងទី២ បន្ទាប់ពីរាជធានីភ្នំពេញ នៃអ្នកឆ្លងប្រភេទបំប្លែងថ្មីដែលតា តែយ៉ាងណា ស្ថានភាពនៃការឆ្លងវីរុសថ្មី នៅក្នុងខេត្តមួយនេះ មិនមានលក្ខណៈធ្ងន់ធ្ងរនោះទេ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ មាន​ប្រសាសន៍​ថា សម្រាប់ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី​ដែលតា មានទាំងពលករត្រឡប់មកពីប្រទេសថៃ និងការឆ្លងនៅក្នុងសហគមន៍ ។

ឯកឧត្តម បន្តថា ចំពោះការឆ្លងក្នុងសហគមន៍នេះ បានរកឃើញលើប្រជាពលរដ្ឋ និង​មន្ត្រីសុខាភិបាល ហើយអ្នកជំងឺឆ្លងប្រភេទបំប្លែងថ្មី Detlta ទាំងអស់នោះ គឺត្រូវបានដាក់​ឲ្យសម្រាក​ព្យាបាល​នៅទីតាំងផ្សេងពីអ្នកជំងឺកូវីដ១៩ ឆ្លងប្រភេទធម្មតា រួមទាំងមានការយកចិត្តទុកថែទាំ​ព្យាបាល​យ៉ាងខ្លាំង ពីសំណាកមន្ត្រីសុខាភិបាលជួរមុខ ដើម្បីកុំឲ្យមានការឆ្លងរាលដាលកាន់តែខ្លាំង​នៅក្នុងសហគមន៍ ។

អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា “បន្ទាប់ពីមានការរកឃើញ ករណីឆ្លងវីរុសប្រភេទថ្មី Detla នេះ អាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែងទប់ស្កាត់ និងគ្រប់គ្រង ដោយប្រើប្រាស់វិធាន​ការណ៍​ទាំងអប់រំ រដ្ឋបាល និងច្បាប់ ហើយបច្ចុប្បន្ន ក្នុងខេត្តមានកន្លែងសម្រាប់ព្យាបាល របស់អ្នកជំងឺ​កូវីដ១៩ ចំនួន១៣ទីតាំង និងមណ្ឌលចត្តាឡីស័កជាង ២០កន្លែង” ។

សម្រាប់វិធានការទប់ស្កាត់ ការឆ្លងរាលដាលកាន់តែខ្លាំងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍នេះ ជា​ពិសេសប្រភេទបំប្លែងថ្មី Delta អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងធ្វើការបិទខ្ទប់ផ្សារមួយ​ចំនួន​នៅក្នុងក្រុងសិរីសោភ័ណ និងតាមបណ្ដាស្រុកមួយចំនួន រួមទាំងបានដាក់តំបន់ខ្លះ ជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ និងបន្តអនុវត្តបំរាមគោចរនៅពេលយប់ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យ រហូតមកដល់ពេលនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មី Delta ចំនួន៣២៥នាក់ ខណៈនៅទូទាំងប្រទេសកម្ពុជា បានរកឃើញសរុបចំនួន ១ ៧៥២នាក់ ប៉ះពាល់រាជធានីខេត្ត ចំនួន២៣ លើកលែងតែខេត្តកែប និងក្រចេះ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm