ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ ប្រធានក្រុមការងារចុះជួយឃុំគគីធំស្រុក បារាយណ៍ខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាថ្មី របស់គណបក្សប្រជាជនកម្ពុជាចំនួន៥១រូប នៅក្នុងឃុំគគីរធំស្រុកបារាយណ៍ខេត្តកំពង់ធំ ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូបានវាយតម្លៃខ្ពស់ចំពោះការស្មគ្រ័ចិត្តដ៍ ត្រឹមត្រូវរបស់បងប្អូនមករួមរស់ក្នុងជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគិតរួមធ្វើ រួមសាមគ្គីគ្នាចូល រួមអភិវឌ្ឍន៍មូលដ្ឋាននិងប្រទេសជាតិ។ ឯកឧត្តមប្រធានក្រុមការងារបានបញ្ជាក់ថា គ្មានគណបក្សណាដែលអាចធ្វើឱ្យប្រទេសមានសុខដុមនីយកម្ម និងសន្តិភាពបានដូចគណបក្សប្រជាជនកម្ពុជានោះទេ។ គណបក្សផ្សេងបានតែនិយាយភូតភរបោកប្រាស់ប្រជាពលរដ្ឋ មិនដែលបានកសាងសមិទ្ធផលអ្វីមួយជួយដល់ប្រយោជន៍ជាតិនិង ប្រជាពលរដ្ឋ នៅក្នុងប្រទេសឡើយ។ ក្នុងនាមឯកឧត្តមសុខសុកេន អនុប្រធានក្រុមការងារ ចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ បាន នាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្ដម ប្រធានក្រុមការងារ បានណែនាំដល់អាជ្ញាធរប្រជាពលរដ្ឋក្នុងឃុំទាំងមូលរៀបចំវាយជួង ទូងស្គរនៅតាមវត្តតាមភូមិ ដើម្បីចូលរួមអបអរបើកការដ្ឋានព្រែកជីកហ្វូនណនតេជោនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។




