ក្រុមការងារចុះសង្កាត់ចំរើនផលនិងប្រជាពលរដ្ឋ រួមគ្នាដាំដើមក្ងោកតាមផ្លូវអូរកា រហូតដល់ព្រំប្រទល់ស្រុកភ្នំក្រវាញ

2024/07/21 05:08:16 pm        157

ពោធិ៍សាត់ ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រួមគ្នាដាំដើមក្ងោកប្រមាណ៧០០ដើម តាមសងខាងផ្លូវអូរកា ដែលជាផ្លូវក្រាលក្រួសក្រហម ចាប់ពីចំនុចសាលាសង្កាត់ចំរើនផល រហូតដល់ព្រំប្រទល់ស្រុកភ្នំក្រវាញ ។

លោក ធីម សុធារ៉ា ប្រធានក្រុមការងារចុះជួយសង្កាត់ចំរើនផល បានលើកឡើងថា ការដាំដើមក្ងោក ក្នុងពេលនេះជាការផ្សារភ្ជាប់ ការរស់នៅជាមួយបរិស្ថាន និងដើម្បីសោភ័ណ្ឌភាព ភូមិ-សង្កាត់យើងស្រស់បំព្រង ហើយថ្ងៃនេះយើងរួមគ្នាដាំដើមឈើ ដូចនេះយើងក៏ត្រូវរួមគ្នាថែរក្សាដើមឈើដែលបានដាំរួចទាំងនោះឱ្យលូតលាស់បានល្អផងដែរ ។ ហើយយុទ្ធនាការដាំដើមឈើតាមមូលដ្ឋាននេះ ជាការផ្តួចផ្តើមរបស់ ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ។

គួរឱ្យដឹងដែរថា ការដាំដើមឈើនៅតាមទីប្រជុំជន បានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់មនុស្ស បរិស្ថាន និងសេដ្ឋកិច្ច មានសារៈសំខាន់ចំពោះសុខភាព និងសុខុមាលភាពរបស់គ្រួសារ សហគមន៍ ហេតុដូចនេះហើយទើប ឯកឧត្ដម កែវ រតនៈ បានផ្តួចផ្តើមឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយតាមមូលដ្ឋាន ស្រុក-ក្រុងទាំង៧ ក្នុងខេត្តពោធិ៍សាត់ ធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ចូលរួមគ្នាដាំដើមឈើតាមដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលមានប្រវែងប្រមាណ១០០គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្ត កំពង់ឆ្នាំងរហូត ដល់ព្រំប្រទល់ខេត្តបាត់ដំបង ជាពិសេសដាំតាមផ្លូវសំខាន់ៗនៅតាមឃុំ -សង្កាត់ ស្រុក-ក្រុងនីមួយៗ ដោយបច្ចុប្បន្នក្នុងយុទ្ធនាការនេះ មានដើមឈើចម្រុះជាច្រើនពាន់ដើម ត្រូវបានដាំជាបន្តបន្ទាប់នៅទូទាំងខេត្តពោធិ៍សាត់ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm