កម្ពស់ទឹកស្ទឹងពោធិ៍សាត់ឡើងកៀកកំរិតប្រកាសអាសន្ន អាជ្ញាធរខេត្តត្រៀមទប់ស្កាត់ បង្ការ និងអន្តរាគមន៍

2024/07/21 07:07:32 pm        203

ពោធិ៍សាត់ ៖ គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ ទឹកស្ទឹងពោធិ៍សាត ក្នុងក្រុងពោធិ៍សាត់ នៅតែរក្សាកម្ពស់កៀកទៅហ្នឹងកំរិតប្រកាសអាសន្ន គឺ៤.៨២ម៉ែត្រ ដោយកម្ពស់ត្រូវប្រកាសអាសន្នគឺ៥ម៉ែត្រ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់។

ចំណែកទឹកស្ទឹងក្រវាញក្នុងស្រុកភ្នំក្រវាញមានកម្ពស់២.៧៩ម៉ែត្រ ដោយកម្ពស់ត្រូវប្រុងប្រយ័ត្នគឺ៦ម៉ែត្រ ហើយទឹកស្ទឹងវាលវែងក្នុងស្រុកវាលវែង មានកម្ពស់២.១០ម៉ែត្រ ដោយកម្ពស់ត្រូវប្រុងប្រយ័ត្នគឺ៩ម៉ែត្រ។ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ដែលជាផ្នែកខាងក្រោម ស្រុកចុះ ឬបន្តកើនឡើងបន្ថែមទៀត គឺអាស្រ័យលើ ការធ្លាក់ភ្លៀង នៅស្រុកវាលវែង និងស្រុកភ្នំក្រវាញដែលជាផ្នែកខាងលើ ។ 

បើតាមសេចក្តីជូនដំណឹងរបស់ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ស្ថានភាពអាកាសធាតុខេត្តពោធិ៍សាត់ ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបភ្ជាប់ជាមួយកូនព្យុះភិរុណលើកទី៤ដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង ដោយស្ថានភាពបែបនេះ នឹងធ្វើឱ្យ សីតុណ្ហភាពពី ២៥°C ដល់ ៣៣°C ខ្យល់បក់ពីទិសនិរតីមានល្បឿន ពី១ ដល់៤ ម៉ែត្រ ក្នុងមួយវិនាទី ដោយបង្កឱ្យមានភ្លៀងផ្គររន្ទះកម្រិតតិចក្នុងបរិមាណជាមធ្បម។

ស្ថិតក្នុងស្ថានភាពបែបនេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចាត់ឱ្យមន្ទីរជំនាញពាក់ព័ន្ធ រួមនិងអាជ្ញាធរមូលដ្ឋានដែលនៅតាមជាប់មាត់ស្ទឹងត្រូវមានប្រុងប្រយ័ត្នខ្ពស់ តាមដានស្ថានភាពទឹកជាប់ជានិច្ច ត្រៀមសម្ភារៈ និងខ្សាច់ ទប់ទីតាំងណាដែលមានច្រាំងស្ទឹងទាប ហើយរដ្ឋបាលខេត្តពោធិ៍សាត់ បានត្រៀមកម្លាំងរួចជាស្រេចសម្រាប់ជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងករណីមានគ្រោះទឹកជំនន់ដោយ យថាហេតុ ៕

អត្ថបទ ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        197
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        98
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm