៩កក្កដា គឺជារុក្ខទិវា នៃការបណ្ដុះនូវស្មារតីពលរដ្ឋគ្រប់រូបឱ្យយល់ដឹងពីបរិស្ថាន និងអត្ថប្រយោជន៍ព្រៃឈើ

2024/07/21 07:11:07 pm        72

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរកសិកម្មរ រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ព្រមទាំងអង្កភាព ស្ថាប័នពាក់ព័ន្ធ រៀបចំប្រារពពិធីរុក្ខទិវា ដាំកូនឈើចម្រុះ (គគីរ ឈើទាល ក្រញូង នាងនួន និងដើមក្ងោក) សរុបចំនួន ១.៥០០ដើម ស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ 

នៅក្នុងឱកាស ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រុក្ខទិវា ៩កក្កដា ២០២៤ ដែលបានបង្កើតឡើងពីព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងគោលបំណងបណ្ដុះនូវស្មារតីពលរដ្ឋគ្រប់រូបយល់ដឹងពីបរិស្ថាន និងអត្ថប្រយោជន៍ព្រៃឈើ។ ដូចនេះ យើងរួមគ្នាចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើដែលជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប ដើម្បីបង្កឱ្យអាកាសធាតុមានភាពប្រក្រតីជាវិជ្ជមានចំពោះវិស័យកសិកម្ម និងមនុស្សជាតិ ព្រមទាំងអភិវឌ្ឍធនធានព្រៃឈើឱ្យកាន់តែសំបូរឡើងថែមទៀត សម្រាប់ជាធ្វើជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ។ ព្រៃឈើ ជាសម្បត្តិធម្មជាតិដ៏មហាសាល សម្រាប់ជីវិតមនុស្ស និងសត្វរស់នៅលើភពផែនដីរបស់យើង ការបាត់បង់ព្រៃឈើគ្រប់ប្រភេទ អាចបណ្តាលឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះនិងការរាំងស្ងួត ដែលបានធ្វើឱ្យទីតម្កល់ទឹកធានាសម្រាប់តម្រូវ ការរបស់មនុស្ស សត្វ ត្រូវរីងស្ងួតឈានទៅរកការបាត់បង់ប្រាក់ចំណូល សត្វព្រៃ ធនធានមច្ឆាជាតិគ្រប់ប្រភេទ ហើយអាចបង្កឱ្យមានភាពរហោស្ថាន និងការធ្លាក់ចុះគុណភាពដីផងដែរ ។

ជាមួយគ្នានោះ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានលើកឡើងថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើ "បរិស្ថានរូបវន្ត និងធម្មជាតិប្រកបដោយសុខដុមភាព ភាពធន់ បរិយាបន្ន និងតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិ” ឆ្លើយតបនិងការលើកកម្ពស់ការអភិវឌ្ឍចម្ការដែលមានបរិស្ថានប្រកបដោយចីរភាព កាត់បន្ថយពឹងផ្អែកលើការដកហូតអនុផលព្រៃឈើដោយចីរភាព ការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីព្រៃ និងដីតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ រួមទាំងការលើកកម្ពស់អភិរក្សតំបន់ការពារធម្មជាតិ ព្រៃឈើ និងសត្វព្រៃ បង្ក្រាបបទល្មើសព្រៃឈើ ការជួញដូរសត្វព្រៃ និងបទល្មើសធនធានធម្មជាតិ។ ការផ្តួចផ្តើមរុក្ខទិវាដាំដើមឈើ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ១៩៥២ មកម្ល៉េះ ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ហើយចលនាដាំដើមឈើនេះ បានព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនៈកោដ្ឋ“ ទិវាហត្ថកម្ម ដាំដើមឈើ”។ ថ្ងៃនេះ យើងបានរៀបចំរុក្ខទិវា ដាំកូនឈើរចម្រុះសរុបចំនួន ១.៥០០ដើម ដែលត្រូវបានធ្វើឡើងនៅលើដីទំនេរ និងដីព្រៃរេចរិល ដោយចលនាពលរដ្ឋគ្រប់រូប ដាំដើមឈើនៅគ្រប់ទីកន្លែងស្របតាមចក្ខុវិស័យរបស់ប្រមុខដឹកនាំរាជារដ្ឋាភិបាល ៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        33
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        133
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm