
នគរបាលបារាំងបានប្រើរថយន្តកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមសកម្មជនអាកាសធាតុ ដែលបានប្រមូលផ្តុំនៅភាគខាងលិចប្រទេសបារាំងនៅចុងសប្ដាហ៍នេះ ដើម្បីប្រឆាំងនឹងការសាងសង់អាងស្តុកទឹកបម្រុងសម្រាប់ប្រើប្រាស់ផ្នែកកសិកម្ម។
បាតុករប្រហែល ៣.០០០ នាក់ រួមទាំងសកម្មជនបរិស្ថាន និងក្រុមអនាធិបតេយ្យនិយម បានចូលរួមបាតុកម្មនៅទីក្រុងកំពង់ផែ ឡា រ៉ូឆេល (La Rochelle) នៅចុងសប្ដាហ៍នេះ ដែលពើបប្រទះដោយវត្តមានកងកម្លាំងបង្រ្កាបកុបកម្មយ៉ាងច្រើន។
ក្បួនតវ៉ា ឡារ៉ូឆេល គឺជាថ្ងៃទីពីរនៃការតវ៉ានៅក្នុងតំបន់នេះ បើទោះបីជាមានការហាមប្រាមពីនគរបាលក៏ដោយ។
កាលពីថ្ងៃសុក្រ១៩ កក្កដា ក្រុមអ្នកតវ៉ាបានបរាជ័យក្នុងការទៅដល់ ទីតាំង សេនធ៍ សូ វ៉ង់ (Saint-Sauvant) ដែលជាកន្លែងគម្រោងអាងទឹកកំពុងត្រូវបានគ្រោងទុក។

អាងដែលមានទីតាំងនៅនាយកដ្ឋានឌុក សើហ្វស៍ (Deux-Sevres) នៅភាគខាងលិច និងផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនដោយរដ្ឋបារាំង ត្រូវបានបង្កើតឡើងដើម្បីស្តុកទឹកក្នុងរដូវរងា ដើម្បីស្រោចស្រពដំណាំក្នុងរដូវក្តៅរាំងស្ងួតដែលនៅតែបន្តកើតមាន។
អាងស្តុកទឹកនេះមានន័យថាត្រូវបានបំពេញដោយការបូមទឹកពីក្រោមដី ប៉ុន្តែក្រុមអ្នកប្រឆាំងនិយាយថាវាគ្មានប្រយោជន៍ទេប្រសិនបើមានព្រិលធ្លាក់ និងទឹកភ្លៀងមិនគ្រប់គ្រាន់ក្នុងរដូវរងារនោះ៕