ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជំរុញ​ឲ្យពួក​តា​លី​បង់​អនុញ្ញាតឲ្យ​មានការ​ចាកចេញ​ និង​ដឹក​ជំនួយ​ចូល

2021/08/31 06:47:53 pm        634

​UN៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​បែកបាក់​គ្នា​ បាន​ជំរុញ​ដល់​ក្រុម​តា​លី​បង់​កាលពី​ថ្ងៃ​ចន្ទ​ឲ្យ​គោរព​តាម​ការ​សន្យា​ថា ​នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​ចាកចេញ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន ​បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ដក​កងកម្លាំង​របស់​ខ្លួន​ចេញ ប៉ុន្តែ​ចិន ​និង​រុស្ស៊ី​បាន​បដិសេធ​មិន​គាំទ្រ​សេចក្ដី​សម្រេច​នេះ ដែល​ពួក​គេ​ចាត់ទុកថាជា​ការ​បង្វែរ​ការ​ស្ដី​បន្ទោស​ ចំពោះ​ភាព​ច្របូកច្របល់​ជុំវិញ​ការ​ដក​កងកម្លាំង​អាមេរិក​។

​ដោយមាន​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក អង់គ្លេស និង​បារាំង​វិធានការ​នេះ​ក៏​អំពាវនាវ​ផង​ដែរ អនុញ្ញាត​ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ចូល លើក​កំពស់​សិទ្ធិមនុស្ស និង​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​។​ ​ឯកអគ្គរដ្ឋទូត​រង​បារាំង​ លោកស្រី Nathalie Broadhurst បាន​និយាយ​បន្ទាប់ពី​ការបោះឆ្នោត​ដែល​រុស្ស៊ី ​និង​ចិន​បាន​បដិសេធ​ថា ភ្នែក​របស់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងអស់​កំពុង​សម្លឹង​ទៅកាន់​ក្រុមប្រឹក្សា​នេះ ហើយ​ពួកគេ​រំពឹង​ថា​នឹង​មាន​ការ​គាំទ្រ​យ៉ាង​ច្បាស់​ពី​សហគមន៍​អន្តរជាតិ​។ ហើយ​ការ​ខ្វះ​ការ​រួប​រួម​នេះ​គឺជា​ការ​ខក​ចិត្ត​មួយ​សម្រាប់​យើង​ និង​សម្រាប់​ពួកគេ​។

​ទោះ​យ៉ាង​ណា​ឯកអគ្គរដ្ឋទូត​អង់គ្លេស ​លោកស្រី Barbara Woodward បាន​ហៅថា​ ជាជំហាន​ដ៏​សំខាន់​ឆ្ពោះ​ទៅ​រក​ការ​ឆ្លើយ​តប​ជា​អន្តរជាតិ​ប្រកបដោយ​ការ​រួប​រួម​គ្នា។​ ​ការបោះឆ្នោត​នេះបាន​កើតឡើង​ភ្លាមៗ​ មុន​ពេល​សហរដ្ឋអាមេរិក​បាន​ដក​កងទ័ព​ចុងក្រោយ​របស់​ខ្លួន ​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​ការ​បញ្ចប់​សង្គ្រាម​ដ៏​យូរ​បំផុត​របស់​អាមេរិក និង​បួន​ថ្ងៃ​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ច្រក​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល ​បាន​សម្លាប់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​យ៉ាង​តិច ១៦៩​នាក់ ​និង​សមាជិក​កងកម្លាំង​អាមេរិក ១៣​នាក់​។ ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ទៅលើ​សម្ព័ន្ធមិត្ត​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        115
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        153
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm