សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក សហការជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ បន្តយុទ្ធនាការ «សុខទុក្ខកូនៗ ជាសុខទុក្ខ ប៉ា ប៉ា ហ៊ុនម៉ានី»

2024/07/22 02:25:45 am        100

កំពង់ស្ពឺ៖សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជកម្ពុជា (ស.ស.យ.ក) សហការជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ បន្តយុទ្ធនាការ «សុខទុក្ខកូនៗ ជាសុខទុក្ខប៉ាប៉ា ហ៊ុនម៉ានី» ដោយមានគណៈអធិបតីចូលរួមមានដូចជា៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ឌសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណ:អចិន្ត្រៃយ៍នៃគណ:កម្មាធិការកណ្តាលស.ស.យ.ក និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក។ យុទ្ធនាការនេះ បានរៀបចំឡើងនៅ វិទ្យាល័យស្លាបលែង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមជាសិស្សានុសិស្ស ប្រជាពលរដ្ឋ និងស្ថានប័នពាក់ព័ន្ធផ្សេងៗ សរុបជាង១ពាន់នាក់។

បើតាមឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណ:អចិន្ត្រៃយ៍នៃគណ:កម្មាធិការកណ្តាលស.ស.យ.ក និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានប្រាប់BTVឱ្យដឹងថា កម្មវិធីនៅថ្ងៃនេះ ធ្វើឡើងក្រោមពាក្យស្លោក «សុខទុក្ខកូនៗ ជាសុខទុក្ខ ប៉ា ប៉ា ហ៊ុន ម៉ានី» ដែលមានការពិនិត្យ ព្យាបាល អប់រំសុខភាពសាធារណៈ និងផ្តល់អាហាររូបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្ស ដោយផ្តើមចេញពីខេត្តកំពង់ស្ពឺ។ បន្ថែមលើនេះ ក៍មានពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែ។ ឯកឧត្តមបន្តថា ការពិនិត្យ និងព្យាបាលជំងឺ នៅថ្ងៃនេះ មានដូចជា៖ជំងឺទូទៅ ជំងឺកុមារ ជំងឺមនុស្សចាស់ ជំងឺសសៃរឈាម និងបេះដូង ជំងឺសន្លាក់ ជំងឺភ្នែក ជំងឺច្រមុះ ត្រចៀក បំពង់ក ជំងឺមាត់ធ្មេញ ជំងឺសើរស្បែក និងកាមរោគជាដើម។

ប្រជាពលរដ្ឋ បានបង្ហាញអារម្មណ៍រីករាយ ដែលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានចុះមកពិនិត្យជំងឺ និងព្យាបាលជំងឺនៅមូលដ្ឋានដោយគិតថ្លៃ។ ការព្យាបាលនេះ បានចូលរួមចំណែកកាត់បន្ថយការចំណាយបានមួយកំរិត។

សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងលោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលជានិច្ចជាកាលលោកទាំងពីរតែងតែបានបញ្ចូនសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចុះពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមជនបទ ដោយគិតត្រឹមថ្ងៃទី២១ខែកក្កដានេះ ក្រុមគ្រូពេទ្យបានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ សរុបជាង៦៨ម៉ឺននាក់។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm