[UPDATE] លោក Biden ដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២៤ ដោយគាំទ្រលោកស្រី Kamala Harris

2024/07/22 03:02:28 pm        166

 លោកប្រធានាធិបតីអាមេរិកលោក Joe Biden បានដកខ្លួនចេញពីការប្រកួតប្រជែងការបោះឆ្នោតឡើងវិញដ៏ស្រពេចស្រពិលរបស់លោកកាលពីថ្ងៃអាទិត្យទី២១ ខែកក្កដា ខណៈមានការប្រឆាំងកាន់តែខ្លាំងនៅក្នុងគណបក្សប្រជាធិបតេយ្យរបស់លោក ហើយបានគាំទ្រអនុប្រធានាធិបតី លោកស្រីKamala Harris ឱ្យជំនួសរូបលោកជាបេក្ខជនរបស់គណបក្សនេះ ដើម្បីទប់ទល់នឹងលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ។ 

លោកស្រី Harris បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "បំណងរបស់ខ្ញុំគឺចង់ឈ្នះការតែងតាំងនេះ" ។ "ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្ញុំដើម្បីបង្រួបបង្រួមគណបក្សប្រជាធិបតេយ្យ - និងបង្រួបបង្រួមជាតិរបស់យើង ដើម្បីផ្ដួលលោក Donald Trump" ។

លោក Biden វ័យ៨១ឆ្នាំ បាននិយាយក្នុងការបង្ហោះលើបណ្ដាញសង្គម X ថាលោកនឹងបន្តនៅក្នុងតួនាទីរបស់លោកជាប្រធានាធិបតីនិងជាអគ្គមេបញ្ជាការរហូតដល់អាណត្តិរបស់លោកបញ្ចប់អាណត្តិនៅខែមករាឆ្នាំ ២០២៥ ហើយនឹងថ្លែងទៅកាន់ប្រជាជាតិក្នុងសប្តាហ៍នេះ។ លោកមិនត្រូវបានគេមើលឃើញជាសាធារណៈទេ ចាប់តាំងពីបានធ្វើតេស្តវិជ្ជមានវីរុស COVID-19 កាលពីសប្តាហ៍មុន ហើយលោកកំពុងដាក់ខ្លួនឯងនៅដាច់ដោយឡែកនៅគេហដ្ឋានរបស់លោកនៅតំបន់ឆ្នេររ៉េហូបូត (Rehoboth Beach) រដ្ឋ ដេឡាវ៉ែ (Delaware) ។

លោក Biden បានសរសេរថា ខណៈខ្ញុំមានបំណងស្វែងរកការបោះឆ្នោតឡើងវិញ ខ្ញុំជឿថានោះជាផលប្រយោជន៍ល្អបំផុតរបស់គណបក្ស និងប្រទេសរបស់ខ្ញុំ តែពេលនេះខ្ញុំសម្រេចចិត្តដកខ្លួនចេញ ហើយផ្តោតតែលើការបំពេញភារកិច្ចរបស់ខ្ញុំជាប្រធានាធិបតីសម្រាប់រយៈពេលដែលនៅសល់នៃអាណត្តិរបស់ខ្ញុំប៉ុណ្ណោះ ។

ប្រសិនបើត្រូវបានតែងតាំងជាផ្លូវការ លោកស្រី Harris វ័យ៥៩ ឆ្នាំនឹងក្លាយជាស្ត្រីស្បែកខ្មៅដំបូងគេដែលមានឈ្មោះនៅក្នុងសន្លឹកឆ្នោតដ៏សំខាន់សម្រាប់គណបក្សដ៏ធំ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។

 អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រដ្ឋកាលីហ្វ័រញ៉ា និងជាអតីតសមាជិកព្រឹទ្ធសភាអាមេរិក លោកស្រីធ្លាប់បានឈរឈ្មោះជាបេក្ខជនប្រធានាធិបតី តែបានចាញ់លោក Biden ក្នុងឆ្នាំ២០២០ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm