អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនអ្នកប្រើគ្រឿងញៀនប្រុសស្រី ១៧នាក់ ទៅមណ្ឌលកែប្រែ

2024/07/22 03:50:16 pm        224

មនុស្សប្រុសស្រី ១៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ ខណ្ឌទួលគោក និងការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់ បញ្ជូន​ទៅ​កាន់មណ្ឌលអប់រំ កែប្រែ ។

អ្នកទាំង ១៧នាក់នោះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួននៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិ​ជ្រៃកោង សង្កាត់ចោមចៅ​២ ខណ្ឌពោធិ៍សែនជយ័, ចំណុចសំណង់អាណាធិបតេយ្យ ស្ថិតក្នុង ភូមិ​១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំណុចលើផ្លូវបេតុង ទល់មុខ សាលា​បឋម​សិក្សា​បាក់​ទូក សង្កាត់៧មករា ខណ្ឌ៧មករា និងចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវរទេះភ្លើង សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ព្រមជាមួយគ្រឿងញៀនក្រាមសថ្លាសរុបចំនួន ៤៤កញ្ចប់ (ធំ-តូច), ជញ្ជីង​សម្រាប់ថ្លឹងគ្រឿងញឿន ចំនួន ០៣, សម្ភារ:ប្រើប្រាស់គ្រឿងញៀន និង ថង់សម្រាប់​ច្រក​គ្រឿង​ញៀន មួយចំនួន។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កង​រាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ទាំង១៧នាក់នោះ ទៅ​មណ្ឌល​អប់រំ កែប្រែផ្សេងៗគ្នា ក្នុងនោះ ១៣នាក់ បញ្ជូនទៅតុលាការដោយសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅ​មណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែអប់រំទី២ និង ០៤នាក់ បញ្ជូន​ទៅ​មជ្ឈ​មណ្ឌល​ព្យាបាល​អ្នក​ញៀនគ្រឿងញៀន នៅស្រុកកណ្តាលស្ទឹង ។

ជនទាំង ១៧នាក់ ១.​ឈ្មោះ​ ឆាយ​ ស៊ុនហេង ភេទ​ប្រុស​ អាយុ​២៦ឆ្នាំ, ២.ឈ្មោះ​ សុវណ្ណ​ ពុធរិទ្ធ​ ភេទ​ប្រុស​ អាយុ​ ៣០ឆ្នាំ, ៣.ឈ្មោះ​ ម៉ែ​ ពិសិដ្ជ​ ភេទ​ប្រុស​ អាយុ​ ២៨ឆ្នាំ, ៤.ឈ្មោះ​ អួត​ ស្រីនីត​ ភេទ​​ស្រី​​អាយុ​២៣ឆ្នាំ, ៥.ឈ្មោះ អូ ឡង់ ភេទប្រុស អាយុ៤៣ឆ្នាំ, ៦.ឈ្មោះ ឡុង ដំ ភេទប្រុស អាយុ១៥ឆ្នាំ, ៧.ឈ្មោះ លី ម៉ី ភេទស្រី អាយុ២៣ឆ្នាំ, ៨.ឈ្មោះ រុំ ស្រីភា ភេទស្រី អាយុ២២ឆ្នាំ, ៩.ឈ្មោះ ជូ រត្នថា ភេទប្រុស អាយុ៣៨ឆ្នាំ, ១០.ឈ្មោះ សៅ វ៉ាន់ដា ភេទស្រី អាយុ២៧ឆ្នាំ, ១១.ឈ្មោះ ហ៊ូ វីរ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ, ១២.ឈ្មោះ ឈន ភណ្ឌ័ ភេទប្រុសន អាយុ៤១ឆ្នាំ, ១៣.ឈ្មោះ ចាន់ ស៊ីផានុត ហៅ ជីជី ភេទស្រី អាយុ ២៩ឆ្នាំ, ១៤.ឈ្មោះ​ ស៊ីម ដាវីដ ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ, ១៥.ឈ្មោះ​ ឡាយ សុខចាន់ ភេទ​ប្រុស​ អាយុ២៣ឆ្នាំ, ១៦.ឈ្មោះ​ ងួន យិត ភេទ​ប្រុស​ អាយុ ៣៦ឆ្នាំ, ១៧.ឈ្មោះ​ ឌឹម សុភ័ណ្ឌ ភេទ​ប្រុស អាយុ៤៤ឆ្នាំ៕ តារាវុទ្ធី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        80
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        168
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm