ប្រទេសចិនឈានដល់ការរៀបចំបណ្តោះអាសន្នជាមួយហ្វីលីពីនលើដែនទឹកមានជម្លោះ រិនណៃចែវ (Ren'ai Jiao)

2024/07/22 04:32:05 pm        180

អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃចន្ទនេះ បានធ្វើសេចក្ដីអត្ថាធិប្បាយស្ដីពីប្រទេសចិនឈានដល់ការរៀបចំបណ្តោះអាសន្នជាមួយហ្វីលីពីនអំពីការគ្រប់គ្រងស្ថានការណ៍នៅតំបន់ដែនទឹកមានជម្លោះ (រិនណៃចែវ) Ren'ai Jiao ឬSecond Thomas Shoal ក្នុងសមុទ្រចិនខាងត្បូង។

អ្នកនាំពាក្យបានសង្កត់ធ្ងន់ជាដំបូងថា តំបន់រិនណៃចែវ (Ren'ai Jiao) គឺជាផ្នែកមួយនៃប្រជុំកោះណានសា កាន់តាវ (Nansha Qundao) របស់ប្រទេសចិន ហើយប្រទេសចិនមានអធិបតេយ្យភាពលើតំបន់រិន ណៃចែវ និងផ្នែកនៅសល់នៃប្រជុំកោះ ណានសា កាន់តាវ (Nansha Qundao) ក៏ដូចជាដែនទឹកដែលនៅជាប់គ្នា។ 

អំពីរបៀបដោះស្រាយស្ថានភាពបច្ចុប្បន្ននៅដែនទឹកមានជម្លោះ រិនណៃចែវ (Ren'ai Jiao) ប្រទេសចិនបានប្រកាសជាសាធារណៈនូវគោលជំហរជាគោលការណ៍របស់ខ្លួន ដែលមានបីចំណុច៖

ទីមួយ ដោយរក្សានាវាចម្បាំងរបស់ខ្លួនដែលបានចតចោលនៅមូលដ្ឋានលើដែនទឹក រិនណៃចែវ (Ren'ai Jiao) អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ ហ្វីលីពីនបាននឹងកំពុងបំពានលើអធិបតេយ្យភាពរបស់ចិន និងសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ជាពិសេសមាត្រា ៥ ដែលចែងថា ភាគីនានាគួរតែជៀសវាងការធ្វើសកម្មភាពនៃការរស់នៅលើកោះ និងថ្មប៉ប្រះទឹកដែលគ្មានមនុស្សរស់នៅ។ យើងបន្តទាមទារឱ្យហ្វីលីពីនដកនាវាចម្បាំង និងស្ដារស្ថានភាពរបស់តំបន់មានជម្លោះរិនណៃចែវ ឡើងវិញ ដោយមិនមានបុគ្គលិក ឬសម្ភារៈបរិក្ខារ។

ទីពីរ រវាងពេលនេះ និងពេលដែលនាវាចម្បាំងត្រូវបានអូសចេញ ប្រសិនបើហ្វីលីពីនត្រូវការបញ្ជូនសម្ភារៈចាំបាច់ដល់បុគ្គលិកដែលរស់នៅលើនាវាចម្បាំងនោះ ប្រទេសចិនអនុញ្ញាតក្នុងស្មារតីមនុស្សធម៌ ប្រសិនបើហ្វីលីពីនជូនដំណឹងដល់ប្រទេសចិនជាមុន និងបន្ទាប់ពីទៅដល់កន្លែង ការផ្ទៀងផ្ទាត់ត្រូវបានធ្វើឡើង។ ប្រទេសចិននឹងត្រួតពិនិត្យដំណើរការផ្គត់ផ្គង់ឡើងវិញទាំងមូល។

ទី៣ ប្រសិនបើហ្វីលីពីនបញ្ជូនសម្ភារៈសំណង់យ៉ាងច្រើនទៅនាវាចម្បាំង ហើយព្យាយាមសាងសង់គ្រឿងបរិក្ខារ ឬច្រកចេញជាអចិន្ត្រៃយ៍នោះ ចិននឹងមិនទទួលយកជាដាច់ខាត ហើយនឹងបញ្ឈប់ភ្លាម ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ដើម្បីរក្សាអធិបតេយ្យភាពរបស់ចិន ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm