ទីភ្នាក់ងារ​ផ្តល់​ជំនួយ​ព្រមាន​ថា ​ប្រព័ន្ធ​ថែទាំ​សុខភាព​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រឈម​នឹង​ការ​ដួល​រលំ​

2021/08/31 12:16:46 pm        500

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​ធំ​ៗ​ចំនួន​ពីរ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​ប្រឈម​នឹង​ការ​ដួល​រលំ បន្ទាប់ពី​ម្ចាស់​ជំនួយ​បរទេស​បាន​ឈប់​ផ្តល់​ជំនួយ​ ក្រោយ​ក្រុម​តា​លី​បង់​បាន​កាន់កាប់​ប្រទេស​នេះ​។

​បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ដក​កងទ័ព ​ដែល​នៅសល់​ភាគច្រើន​របស់​ខ្លួន​កាលពី​ខែ​មុន​ ក្រុម​តា​លី​បង់​បាន​ព​ន្លឿ​ន​យុទ្ធនាការ​យោធា​របស់​ខ្លួន​ ដោយ​កាន់កាប់​រដ្ឋធានី​កា​ប៊ុល​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​។​ ​មិនយូរប៉ុន្មាន​ម្ចាស់​ជំនួយ​អន្តរជាតិ ​រួម​ទាំង​ធនាគារ​ពិភពលោក ​និង​សហភាព​អឺរ៉ុប​បាន​បង្កក​មូលនិធិ​ដល់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ ​លោក Filipe Ribeiro តំណាង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្រាប់​ក្រុម​គ្រូ​ពេទ្យ​គ្មាន​ព្រំដែន (Medecins Sans Frontieres ឬ MSF) ដែល​ជា​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​វេជ្ជសាស្ត្រ​ដ៏​ធំ​បំផុត​មួយ ក្នុងចំណោម​ភ្នាក់ងារ​ជំនួយ​វេជ្ជសាស្ត្រ​ជាច្រើន ​នៅ​ក្នុង​ប្រទេស​បាន​និយាយ​ថា ហានិភ័យ​ដ៏​ធំ​មួយ​សម្រាប់​ប្រព័ន្ធ​សុខាភិបាល​នៅ​ទី​នេះ ​គឺ​ដួល​រលំ​ដោយសារតែ​ខ្វះ​ការ​គាំទ្រ​។ ប្រព័ន្ធ​សុខភាព​ទូទៅ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​មិន​មាន​បុគ្គលិក​​គ្រប់គ្រាន់ ខ្វះ​គ្រឿង​បរិក្ខារ​ពេទ្យ និង​ខ្វះ​ថវិកា​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​។ ហើយ​ហានិភ័យ​ដ៏​ធំ​គឺ​ការ​ខ្វះ​ថវិកា​​ដែល​នឹង​បន្ត​កើត​ឡើង​ជា​បន្តបន្ទាប់​ទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        282
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        281
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        273

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm